- 2019-02-21 12:36:14
- បាល់ទាត់
គ្រូ Bayern សារភាពថាកូនក្រុមរបស់ខ្លួនពិតជាធ្វើពុតរមួលក្រពើមែន
- 2019-02-21 12:36:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Bayern សារភាពថាកូនក្រុមរបស់ខ្លួនពិតជាធ្វើពុតរមួលក្រពើមែន
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ គ្រូបង្វឹក Bayern Munich លោក Niko Kovac បានទម្លាយឲ្យដឹងថា ក្រុមរបស់លោកបានប្រើយុទ្ធសាស្ត្រពន្យារពេលវេលា ដោយធ្វើពុតរមួលក្រពើពេលប្រកួតវគ្គ ១៦ក្រុម UEFA Champions Leagueប៉ះនឹងក្លឹប Liverpool។
លោកបាននិយាយថា៖ " យើងដឹងថា ពេលហ្នឹងជិតផ្លុំកញ្ចែបញ្ចប់ការប្រកួតហើយ ដូចនេះយើងព្យាយាមខ្ជះខ្ជាយពេលវេលាបន្តិចបន្តួច " ។
លោកបានបន្តថា៖ " ខ្សែបម្រើ Javi Martinez មានទិន្នន័យពីកាយសម្បទារបស់គេយ៉ាងល្អ មានន័យថា គេមិនអាចសូម្បីតែរមួលក្រពើទេ ហេតុនេះហើយកាយវិការរបស់គេជាការសម្ដែងតិចៗដែរ " ។
លោកបានបន្ថែមថា៖ " យើងត្រូវតែនាំយកនូវភាពស្ងប់ស្ងាត់ក្នុងការប្រកួត។ កូនក្រុមរបស់ខ្ញុំធ្វើបានល្អ ពួកគេមានបទពិសោធន៍ក្នុងរឿងនេះ " ។
ក្លឹប Bayern Munich នឹងជួប Liverpool ក្នុងទឹកដីអាល្លឺម៉ង់នៅ នៅយប់ថ្ងៃពុធទី១៣ ខែមីនា វេលាម៉ោង ៣ យប់រំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា)៕