• 2019-02-21 11:56:11
  • បាល់ទាត់

Simone​ ប្រាប់​អត្ថន័យ​របស់​ក្បាច់​អបអរ​អាសអាភាស​របស់​ខ្លួន

  • 2019-02-21 11:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ខ្សែ​ការពារ​អ៊ុយរុយហ្គាយ​កីឡាករ​ Jose Gimenez ស៊ុត​គ្រាប់​បើក​ឆាក​ឲ្យ​ Atletico Madrid ទល់​នឹង​ក្លឹប​យក្ស​ Juventus ស្រាប់​តែ​គ្រូ​បង្វឹក​ក្លឹប​អេស្ប៉ាញ​លោក Diego Simone បាន​បញ្ចេញ​ក្បាច់​អបអរ​មួយ​ដោយ​យក​ដៃ​ក្ដោប​អា​អូន​តូច​របស់​ខ្លួន​។ តាម​រយៈ​ក្បាច់​នេះ​ដែរ​ Simone បាន​បញ្ជាក់​អត្ថន័យ​ក្បាច់​នេះ​ថា​ ដោយ​សារ​តែ​កូន​ក្រុម​របស់​គាត់​មាន​គ្រាប់​បាល់​ច្រើន​ (Alot of Balls)។

លោក​បាន​និយាយ​ថា​៖ " ក្បាច់​នេះ​មាន​ន័យ​ថា​ យើង​មាន​គ្រាប់​បាល់​ ហើយ​មាន​គ្រាប់​បាល់​ច្រើន​។ អ្នក​ត្រូវ​តែ​មាន​គ្រាប់​បាល់​ ហើយ​បង្ហាញ​វា​ឲ្យ​ទៅ​អ្នក​គាំទ្រ​។ ខ្ញុំ​ធ្លាប់​បញ្ចេញ​ក្បាច់​នេះ​ កាល​ជា​កីឡាករ​នៅ​ក្លឹប​ Lazio ហើយ​ខ្ញុំ​បាន​បញ្ចេញ​ម្ដង​ទៀត​ ដើម្បី​បញ្ជាក់​ថា​យើង​មាន​គ្រាប់​បាល់​ " ។

គ្រូ​បង្វឹក​អាហ្សង់ទីន​រូប​នេះ​បាន​បន្ត​ថា​៖ " វា​មិន​មែន​ជា​កាយវិការ​ល្អ​ទេ​ តែ​ខ្ញុំ​សារភាព​ថា​ ខ្ញុំ​ត្រូវ​តែ​បញ្ចេញ​ក្បាច់​នេះ។ វា​ជា​ប្រកួត​តានតឹង​មួយ យើង​ប្រឹង​លេង​ណាស់​ ហើយ​ Costa (ខ្សែប្រយុទ្ធ Diego Costa) ប្រឹង​ខ្លាំង​ដែរ​ ទាំង​គេ​មិន​ទាន់​ជា​ពី​របួស​ ១០០% ដូច្នេះ​ហើយ​ខ្ញុំ​ចង់​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្ញុំ " ។

លោក​បាន​បន្ថែម​ទៀត​ថា​៖ " ខ្ញុំ​សុំទោស​ បើ​មាន​ប៉ះពាល់​អារម្មណ៍​មនុស្ស​មួយ​ចំនួន តែ​ខ្ញុំ​ធ្វើ​នេះ​គឺ​ចេញ​ពី​បេះដូង​របស់​ខ្ញុំ​ផ្ទាល់ " ។

ក្រោម​ការ​ដឹកនាំ​របស់​ Simone ក្លឹប​ Atletico Madrid បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ចំនួន ២​លើក (ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៦) ហើយ​ប៉ះ​នឹង​ក្លឹប​អ្នក​ជិតខាង​របស់​ខ្លួន គឺ​ក្លឹប​ Real Madrid។ តែ​ជា​អកុសល​ វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​ ២​ដង​នេះ ក្លឹប​លោក Simone ចាញ់​ទាំង​ពីរ​៕

Simone អបអរ​គ្រាប់​បាល់​កាល​នៅ Lazio

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់