- 2019-02-21 06:43:29
- ប្រដាល់
កីឡាករចិន ថាខ្លួននឹងវ៉ៃ គង់ សំបូរ ឱ្យសន្លប់បាននៅទឹក២
- 2019-02-21 06:43:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករចិន ថាខ្លួននឹងវ៉ៃ គង់ សំបូរ ឱ្យសន្លប់បាននៅទឹក២
ចន្លោះមិនឃើញ
អ្នកប្រដាល់សេរីចិន Zhang Chenglong រំពឹងទទួលបានជ័យជម្នះលើអ្នកលេងគុនខ្មែរ គង់ សំបូរ រហូតដល់៨០%ដោយរំពឹងផ្តួលជើងខ្លាំងកម្ពុជាក្នុងទឹកទី២ថែមទៀតក្នុងការប្រកួតល្ងាចថ្ងៃសុក្រ ទី២២ ខែកុម្ភៈនេះ នៅប្រទេសសិង្ហបុរី។
ក្នុងបទសម្ភាសជាមួយអ្នកកាសែត Sabay នាប្រទេសសិង្ហបុរី Zhang បានបញ្ជាក់ដូច្នេះថា ៖ “ខ្ញុំរីករាយណាស់ដែលបានចូលវ៉ៃនៅ ONE Championship។ ខ្ញុំបានមើលការប្រកួតរបស់គូប្រកួតខ្ញុំ (សំបូរ) តាមរយៈវីដេអូ។ ខ្ញុំឃើញថាគាត់មានក្បាច់ល្អ ជាពិសេសការទាត់។ ខ្ញុំបានហ្វឹកហាត់យ៉ាងខ្លាំង អស់រយៈពេលជិត ១ខែមកហើយ។ ខ្ញុំគិតថា ខ្ញុំនឹងឈ្នះក្នុងទឹកទី២ ឬយ៉ាងហោចណាស់ក៏ឈ្នះដោយពិន្ទុដែរ។ ខ្ញុំសង្ឃឹមថានឹងឈ្នះ ៨០%”។
Zhang នឹងប្រកួតវិញ្ញាសាប្រដាល់ Kickboxing ទល់នឹងកីឡាករកម្ពុជា គង់ សំបូរ នៅក្នុងព្រឹត្តិការណ៍ ONE: CALL TO GREATNESS នៅសាលនៃកីឡដ្ឋានជាតិសិង្ហបុរិ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ។ កីឡាកររូបនេះ ធ្លាប់ប្រកួតអន្តរជាតិជាច្រើនសង្វៀន ដែលមានប្រវត្តិប្រកួតឈ្នះ ៤៦ដង ចាញ់ ១២ដង និងស្មើម្ដង។ ចំណែកគង់ សំបូរ មិនធ្លាប់ចេញទៅប្រកួតអន្តរជាតិនៅក្រៅប្រទេសពីមុនមកទេ។ ប្រវត្តិប្រកួតក្នុងស្រុក គឺឈ្នះ ៦៨ដង ចាញ់ ១៨ដង និងស្មើ ៦ដង៕