• 2019-02-21 10:56:33
  • បាល់ទាត់

ក្លឹប​ទាំង​ ៥ ដែល​ឈ្នះ​ពាន​ Europa League ច្រើន​ជាង​គេ

  • 2019-02-21 10:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បាល់ទាត់​ទ្វីប​អឺរ៉ុប​ មាន​ពាន​ប្រចាំ​ទ្វីប​ចំនួន ២​លំដាប់​គឺ ពាន​ UEFA Champions League និង​ ពាន​ UEFA Europa League ឬពាន​ UEFA Cup។ ចំពោះ​ពាន​លំដាប់​ទី២ របស់​ UEFA បង្កើត​នៅ​ឆ្នាំ​១៩៧១ ពោល​គឺ​កើត​ក្រោយ​ពាន​កំពូល​អឺរ៉ុប​។ ក្នុង​ចំណោម​ក្លឹប​ជើងឯក​ទាំង​អស់ មាន​ក្លឹប​ចំនួន​ ៥​ ដែល​បាន​ឈ្នះ​ពាន Europa League លើស​ពី ៣​ដង​។ ក្លឹប​ទាំង​នោះ​មាន​ដូច​ជា​៖

១. ក្លឹប​ Sevilla៖ ក្លឹប​អេស្ប៉ាញ​មួយ​នេះ ឈ្នះ​ Europa League ចំនួន​ ៥​ដង​ គឺ​នៅ​រដូវកាល ២០០៥/០៦, ២០០៦/០៧, ២០១៣/១៤, ២០១៤/១៥ និង​រដូវ​កាល ២០១៥/១៦។

២. ក្លឹប​ Atletico Madrid៖ ក្លឹប​អេស្ប៉ាញ​មួយ​នេះ ឈ្នះ​ Europa League ចំនួន ៣​ដង​ គឺ​នៅ​រដូវ​កាល ២០០៩/១០, ២០១១/១២ និង​រដូវ​កាល​ ២០១៧/១៨។

៣. ក្លឹប​ Liverpool៖ ក្លឹប​អង់គ្លេស​មួយ​នេះ ឈ្នះ​ Europa League ចំនួន ៣​ដង​ គឺ​នៅ​រដូវ​កាល ១៩៧២/៧៣, ១៩៧៥/៧៦ និង​រដូវ​កាល​ ២០០០/០១។

៤. ក្លឹប​ Inter Milan៖ ក្លឹប​អ៊ីតាលី​មួយ​នេះ ឈ្នះ​ Europa League ចំនួន ៣​ដង​ គឺ​នៅ​រដូវ​កាល ១៩៩០/៩១, ១៩៩៣/៩៤ និង​រដូវ​កាល​ ១៩៩៧/៩៨។

៥. ក្លឹប​ Juventus៖ ក្លឹប​អ៊ីតាលី​មួយ​នេះ ឈ្នះ​ Europa League ចំនួន ៣​ដង​ គឺ​នៅ​រដូវ​កាល ១៩៧៦/៧៧, ១៩៨៩/៩០ និង​រដូវ​កាល​ ១៩៩២/៩៣៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់