• 2019-02-21 04:06:17
  • កីឡា​ផ្សេង​ៗ

ហែម គីរី​ លើក​ឡើង​ពី​ទឹកចិត្ត​ប្រធាន​សហព័ន្ធ​ស្រឡាញ់​កីឡា​ហែលទឹកស្មោះត្រង់​គ្មាន​ចង់​បាន​អ្វី​

  • 2019-02-21 04:06:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​កីឡាករ​ហែល​ទឹក​ឆ្នើម​ លោក​ ហែម​ គីរី​ កោតសរសើរ​ទឹក​ចិត្ត​ប្រធាន​សហព័ន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ​ដែល​ស្រឡាញ់​ យក​ចិត្ត​ទុកដាក់​បំផុត​ និង​តែងតែ​ជំរុញ​ប្រភេទ​កីឡា​មួយ​នេះ​ឲ្យ​រីកចម្រើន​ទៅ​មុខ​ជា​និច្ច។​

រូបភាពសហព័ន្ធ

អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ លោក​ ហែម​ គីរី​ បើ​មក​ក្រោយ​ទៅ​១៥​ឆ្នាំ​មុន​ មិន​ដឹង​ជា​សប្បាយ​ចិត្ត​យ៉ាង​ណា​នោះ​ទេ​ ព្រោះ​ដោយ​ភាព​សំបូរ​បែប​ និង​ទំនើប​នៃ​ការ​ហ្វឹកហាត់​បាន​គ្រប់គ្រាន់​ ទាំង​អាង​ហែល​ និង​បច្ចេកទេស។​ ជា​ពិសេស​នោះ​ គឺ​ការ​ដឹកនាំ​ដោយ​យក​ចិត្ត​ទុកដាក់​ ដឹកនាំ​ដោយ​បេះដូង​ស្រឡាញ់​ចង់​ឲ្យ​តែ​កីឡា​ហែល​ទឹក​កម្ពុជា​ជោគជ័យ​ទទួល​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ ដោយ​មិន​សម្លឹង​ឃើញ​ផលប្រយោជន៍​អ្វី​មួយ​នោះ​ទេ។​

រូបភាពសហព័ន្ធ

កីឡាករ​ដែល​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​លើ​ឆាក​អន្តរជាតិ​រូប​នេះ​បន្ថែម​ថា​ រយៈពេល​ត្រឹម​៥​ឆ្នាំ​ចុង​ក្រោយ​នោះ​ទេ​ លោក​បាន​សាង​សង​អាង​ហែល​ទឹក​ចំនួន​៣​ និង​សមិត​ផល​ជា​ច្រើន​មួយ​ចំនួន​ទៀត​ផង។​

បញ្ជាក់​ផង​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​នា​ពេល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​ ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៣​អណត្តិ​មក​ហើយ៕​

រូបភាពសហព័ន្ធ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់