• 2019-02-21 02:56:32
  • បាល់ទាត់

គ្រូ AT Madrid ​អបអរ​ក្បាច់​អាសអាភាស ​ពេល​ឈ្នះ​ក្រុម Juventus ​យប់មិញ​

  • 2019-02-21 02:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Atletico Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Juventus ​ក្នុង​លទ្ធផល ២-០ ​នា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១។

ក្រុម​ AT Madrid ​លេង​នៅ​មុខ​អ្នក​គាំទ្រ​ខ្លួន​ឯង​ពិត​ជា​ពោរពេញ​ដោយ​ទំនុក​ចិត្ត​ខ្លាំង​មែនទែន ​គ្រា​ដែល​ខាង Juventus ​វិញ ​ព្យាយាម​ណាស់​ដែរ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម​គូ​ប្រកួត​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ​នៅ​នាទី​៧៨ ​ខ្សែ​ការពារ Gimenez ​បែរ​ជា​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម AT Madrid ​មុន​ពេល​ប្រធាន​ក្រុម Godin ​ថែម​គ្រាប់​ទី​២​នៅ​នាទី​៨៣។ ​លទ្ធផល ​២-០ ​នេះ ​បាន​រក្សា​រហូត​ចប់​ការ​ប្រកួត​តែ​ម្ដង។

អ្វី​ដែល​គេ​កត់​សម្គាល់​ខ្លាំង​ជាង​គេ​ក្នុង​ការ​ប្រកួត​នេះ គឺ​កាយ​វិការ​របស់​លោក Simeone ​អ្នក​ចាត់ការ​ក្រុម AT Madrid ​តែ​ម្ដង។ ​នៅ​ពេល​ដែល​កូន​ក្រុម​រក​គ្រាប់​បាល់​បាន ​លោក​បាន​បង្ហាញ​ការ​រីករាយ​យ៉ាង​ខ្លាំង ​ដោយ​បាន​បែរ​មុខ​ទៅ​រក​អ្នក​គាំទ្រ ​ហើយ​យក​ដៃ​ក្ដោប​អា​អូន​តូច​របស់​ខ្លួន ​ស្រែក​ខ្លាំង​ៗ​តែ​ម្ដង។ កាយ​វិការ​នេះ ​មើល​ទៅ​ហាក់​ដូចជា​អាស​អាភាស​បន្តិច ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម Juventus ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។

យ៉ាងណាមិញ ​ឈ្នះ ២-០ ​ជើង​ទី​១ ​នេះ​មិន​ទាន់​ច្បាស់​ថា​ក្រុម​អេស្ប៉ាញ​មួយ​នេះ​បាន​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទេ ​ពោល​គឺ​ពួកគេ​នឹង​ប៉ះ​គ្នា​ជើង​ទី​២​ទៀត​នៅ​ទឹក​ដី​អ៊ីតាលី​ម្ដង​នៅ​ថ្ងៃ​ទី​១២​ខែ​មីនា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់