• 2019-02-20 22:26:28
  • បាល់ទាត់

សាហាវ​មែន! Sane និង​ Sterling វាយ​បក​ចុង​ម៉ោង​ជួយ Man City ស្រង់​ដើម​ឈ្នះ Schalke វិញ

  • 2019-02-20 22:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​មក​ពី​អង់គ្លេស Manchester City បាន​វាយ​បក​យក​ឈ្នះ​ម្ចាស់​ផ្ទះ Schalke 04 ក្នុង​ជើង​ទី​មួយ​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League ដោយ​លទ្ធផល ៣-២ មុន​នេះ។

ខ្សែ​ប្រយុទ្ធ Sergio Aguero ជា​អ្នក​​បើក​ការ​នាំ​មុខ​ ឲ្យ Man City នាទី​១៨ ប៉ុន្តែ​​នៅ​២០​នាទី​បន្ទាប់​ត្រូវ​បាន​ Schalke តាម​ស្មើ​វិញ​ដោយ​ការ​ប៉េណាល់ទី​របស់​កីឡាករ Nabil Bentaleb។ ឈាន​ដល់​វគ្គ​ទី​ពីរ​មិន​ទាន់​បាន​លេង​មួយ​នាទី​ស្រួល​បួល​ផង​ម្ចាស់​ក៏​ទទួល​បាន​​បាល់​ប៉េណាល់ទី​មួយ​គ្រាប់​ទៀត​សម្រេច​បាន​ដោយ​កីឡាករ Nabil Bentaleb ដដែល។

Man City កាន់​តែ​ទទួល​សម្ពាធ ដោយ​សារ​​​ខ្សែ​ការពារ​សំខាន់​ម្នាក់​គឺ Nicolas Otamendi ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​នាទី​៦៨ ក្រោយ​ទទួល​បាន​កាត​លឿង​ទី​ពីរ។ រឿង​ភ្ញាក់ផ្អើល​បាន​​កើត​ឡើង​ចុងម៉ោង​​​នាទី​៨៥​និង​៩០ ខ្សែ​បម្រើ​ប្រយុទ្ធ​ល្បឿន​លឿន​ទាំង​ពីរ Leroy Sane និង Raheem Sterling ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់​​ស្រង់​ដើម​ឲ្យ Man City ឈ្នះ​វិញ។ ការ​ប្រកួត​ជើង​ទី​ពីរ​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី ១២ ខែ​ មីនា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់