• 2019-02-20 08:30:25
  • កីឡា​ផ្សេង​ៗ

ការ​ប្រកួត​ E-Sportដ៏​អស្ចារ្យ​​​ ពាន​ ROS KH Cup ប្រាក់​រង្វាន់​សរុប១០០​លានរៀល​ 

  • 2019-02-20 08:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ពាន​រង្វាន់​ ROS KH Cup រដូវ​កាល​ទី១​សម្រាប់​ Rules of Survival តាម​ទូរសព្ទ​ដៃ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​​មាន​ប្រាក់​រង្វាន់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។

​តាម​ការ​​ឲ្យ​ដឹង​ពី​កម្មការ​រៀប​ចំ​ការ​ប្រកួត​

  • បើក​ឲ្យ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ពី​ថ្ងៃ​ទី​​១៣​ ដល់​ ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩។

  • ការ​ប្រកួត​ត្រូវ​ធ្វើ​ឡើង​តាម​វគ្គ​ជម្រុះ​ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ វគ្គ​ខ្វែង និង​វគ្គ​ផ្តាច់​ព្រ័ត្រ

  • នៅ​​​ជម្រុះ​ត្រូវ​ស្វែង​រក​ចំនួន​៧៥​ក្រុម​ទៅ​ប្រកួត​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៃ​ព្រឹត្តិការណ៍​ពិពិធពិពណ៌​ 2019 Digital Cambodia​ ថ្ងៃ​ទី​១៥ ១៦ ១៧ ខែ​មីនា​។

  • ក្រុម​នីមួយ​ៗ​ត្រូវ​មាន​សមាជិក​៤​រូប​

  • ប្រាក់​រង្វាន់​សរុប​ ១០០​ លាន​រៀល​

  • ក្រុម​ជយលាភី​យក​ពី​លេខ​១​ដល់​លេខ​១៥​ដែល​សុទ្ធ​​តែ​បាន​ប្រាក់​រង្វាន់​ទាំង​អស់។

  • ក្នុង​ព្រឹត្តិការណ៍​ 2019 Digital Cambodia នឹង​មាន​តារា​​ចម្រៀង​ ទេព បូព្រឹក​ និង​មាន​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ទៀត។

ប្រាក់​រង្វាន់

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដែល​មាន​ដៃ​គូ​សហការ​ចូល​រួម​​រៀប​ចំ​ការ​ប្រកួត​ធំ​ដ៏​អស្ចារ្យ​ដែល​មាន​ប្រាក់​​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​តែ​​​កីឡាករ​អេឡិចត្រូនិក​កម្ពុជា​ប៉ុណ្ណោះ។

ព័ត៌មាន​លំអិត​សូម​ចូល​ទៅ​កាន់​rulesofsurvivalgame​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់