• 2019-02-20 09:24:17
  • ប្រដាល់

ឆៃ​ មករា​ និង​ ភិច​ អារុណ​ ក្មេងៗ​ទេ​ ប៉ុន្តែ​វ៉ៃ​មាន​ផ្លែ​ល្អ​ណាស់​

  • 2019-02-20 09:24:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ទម្ងន់​ស្រាល​របស់​កម្ពុជា​ ឆៃ​ មករា​ និង​ជើង​ខ្លាំង​ថៃ​ ភិច​ អារុណ​ ក្មេង​ៗ​ទេ​ ប៉ុន្តែ​ប្រកួត​ល្អ​មើល​នា​ជំនួប​មិត្តភាព​អន្តរជាតិ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នៅ​សង្វៀន​ TV5​ ទម្រង់​វ៉ៃ​មាន​ក្បាច់​ក្បួន​ល្អ​ អនាគត​វែងឆ្ងាយ​ទៀត​នៅ​ពេល​ខាង​មុខ​

ឆៃ មករា​(ក្រហម) ភិច អារុណ(ខៀវ)

ពួកគេ​ទាំង​ខាង​លើ​នេះ​ប្រកួត​ជា​គូ​មិត្តភាព​អន្តរជាតិ​លើ​ប្រភេទ​ទម្ងន់​៤៥​គីឡូក្រាម​ ដើម្បី​ជំនួស​គូ​ដណ្ដើម​ពាន​រង្វាន់​ TV5​ ដែល​ត្រូវ​សម្រាក​១សប្ដាហ៍​ត្រៀម​ខ្លួន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទី២៣​ ខែ​កុម្ភៈ​ថ្ងៃ​សៅរ៍​នេះ។​

ឆៃ​ មករា​ ដែល​ជា​កូន​សិស្ស​លោក​ អេ​ ភូថង​ ធ្វើ​បាន​ល្អ​នៅ​ទឹក​១-២​ ប៉ុណ្ណោះ​ ព្រោះ​កម្លាំង​នៅ​ពេញ​ ដែល​អាច​ដើរ​ចូល​ម៉ាត់​ រួម​ទាំង​អុក​ជង្គង់​ ប៉ុន្តែ​នៅ​ចុង​ពាក់កណ្ដាល​ផ្លូវ​ និង​ចុង​ទឹក​៤-៥​ ហាក់​ធ្លាក់​កម្លាំង​ និង​ចេញ​អាវុធ​ខ្សោយ​ប៉ុណ្ណោះ។​ ចំណែក​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​របស់​ថៃ​ ភិច​ អារុណ​ វិញ​ គឺ​មាន​សមត្ថភាព​ល្អ​ណាស់​មិន​ថា​កណ្ដាប់ដៃ​ វ៉ៃ​ចេញ​ត្រង់​ហើយ​ច្បាស់​ ការ​ចាប់​កាច់​វ៉ៃ​ជង្គង់​ក៏​ល្អ​ និង​ចេះ​វ៉ៃ​កែង​កៀក​ថែម​ទៀត​ផង។​ អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ​ខាង​លើ​នេះ​ សាក​សម​ទៅ​និង​ជា​ម្ចាស់​មេដាយ​មាស​របស់​ប្រទេស​គេ​មែន​ បើ​ទោះ​ជា​វ័យ​ក្មេង​មែន​ប៉ុន្តែ​ការ​ចេញ​អាវុធ​ និង​តិចនិក​ប្រកួត​គឺ​មាន​ទម្រង់​ដូច​កីឡាករ​ពេញ​វ័យ​ផង​ដែរ។​

ឆៃ មករា​(ក្រហម) ភិច អារុណ(ខៀវ)

កីឡាករ​ថៃ​ ភិច​ អារុណ​ ឈ្នះ​ពិន្ទុ​លើ​អ្នក​ប្រដាល់​កម្ពុជា​ ឆៃ​ មករា​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ សប្ដាហ៍​មុន​នេះ​នៅ​សង្វៀន​ TV5។​ នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៥៧​គីឡូក្រាម​ ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​រវាង​ ម៉ន​ សាម៉េត​ និង​ ធន់​ អៀងឡៃ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី