• 2019-02-18 08:09:04
  • បាល់ទះ

​ស្គាល់​ស្មាត់​ ម៉ីត ​ជម្រើស​ជាតិ​​ឆ្នេរខ្សាច់​ដៃ​គូ​​ ឌូក ​ហើយ​នៅ​ ?

  • 2019-02-18 08:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​សំ សាម៉ីត ជា​ស្មាត់​ធំ​មួយ​រូប​ ដែល​គេ​តែង​ឃើញ​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ធំៗ ​នៅ​តាម​រាង​បាល់ទះ​នានា​ក្នុង​ប្រទេស​កម្ពុជា ពិសេស​កីឡាករ​រូប​នេះ​ជា​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរខ្សាច់​​ ដែល​មាន​ដៃ​គូ​ស្មាត់​ ជុក សោភា (ឌុក) ។

សំ សាម៉ីត

សំ សាម៉ីត ជា​កីឡាករ​ល្បី​មួយ​រូប​​មាន​ស្រុក​កំណើត​នៅ​ជំពូវ័ន្ត​ និង​បាន​ចូល​ហាត់​បាល់ទះ​ដំបូង​នៅ​ឆ្នាំ​២០១២ នៅ​អាយុ​១៩​ឆ្នាំ​ជា​មួយ​ក្លឹប​បាល់ទះ​កងពល​ធំ​អន្តរាគមន៍​លេខ ៣។ សាម៉ីត ធ្លាប់​ចេញ​ទៅ​ប្រកួត​​ជម្រុះ​អូឡាំពិក​ម្ដង​កាល​ឆ្នាំ​២០១៥ ដែល​ពេល​នោះ​ឈ្នះ​ក្នុង​ការ​ជម្រុះ​ជុំ​ដំបូង និង​បរាជ័យ​នៅ​ជុំ​​ផ្ដាច់​ព្រ័ត្រ​។

​កីឡាករ​មាន​ដើម​កំណើត​នៅ​ជំពូវ័ន្ត​រូប​នេះ ជាប់​ជម្រើស​ជាតិ​ឆ្នេរ​ខ្សាច់​នៅ​ឆ្នាំ​២០១៤ ក្រោយ​​ពេល​ហ្វឹកហាត់​បាន​ពីរ​ឆ្នាំ​។ សាម៉ីត មាន​កម្ពស់ ១,៨០ ម៉ែត្រ​​ជា​ស្មាត់​ធំ​មួយ​រូប​មាន​បច្ចេកទេស​ខ្ពស់​ផ្នែក​ឆ្នេរខ្សាច់ និង​ជា​​ដៃ​គូ​ជាមួយ​​ស្មាត់​ ឌុក នា​ពេល​បច្ចុប្បន្ន៕ ​​​​

- ចង់​ដឹង​ សំ សាម៉ីត និយាយ​អ្វី​ខ្លះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់