- 2019-02-18 03:50:43
- បាល់ទាត់
ស្ងាត់មួយរយៈ Mourinho បង្ហាញចេតនាចង់ទៅដឹកនាំនៅ Ligue 1
- 2019-02-18 03:50:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់មួយរយៈ Mourinho បង្ហាញចេតនាចង់ទៅដឹកនាំនៅ Ligue 1
ចន្លោះមិនឃើញ
Jose Mourinho បានបង្ហើបថា លោកគួរតែបានការងារមួយនៅ Ligue 1 អំឡុងពេលលោកទៅចូលរួមទស្សនាការប្រកួតរវាង Lille និង Montpeller។
Mourinho ដែលធ្វើការជាអ្នកវិភាគក្នុងទូរទស្សន៍មួយ ក្រោយ Manchester United បណ្ដេញចេញកាលពីខែធ្នូ ត្រូវបានគេប្រទះឃើញទៅមើលការប្រកួតខាងលើ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ធ្លាប់ឈ្នះពាននៅប្រទេសកំណើតព័រទុយហ្គាល់ អ៊ីតាលី អេស្ប៉ាញនិងអង់គ្លេសនៅក្នុងអាជីពជាអ្នកចាត់ការ។
“ខ្ញុំអាចស្រមៃខ្លួនឯងជាគ្រូម្នាក់នៅ Ligue 1។ ខ្ញុំជាមនុស្សធ្លាប់ដឹកនាំនៅ៤ប្រទេសផ្សេងគ្នា។ ខ្ញុំចូលចិត្តដឹងនិងរៀនពីវប្បធម៌ផ្សេងៗ។ ការធ្វើការនៅលីគថ្មីអាចនឺងជាបទពិសោធន៍ដ៏អស្ចារ្យ"។ សម្ដីរបស់ Mourinho។ យ៉ាងណាក្ដីពេលនេះ Mourinho ចង់សម្រាកសិន ដោយទុកពេលនៅជាមួយគ្រួសារនិងមិត្តភ័ក្ដិ។ ហើយព្យាយាមរកឱកាសល្អណាមួយដើម្បីត្រលប់មកកាន់ការដឹកនាំវិញ៕