• 2019-02-18 02:28:37
  • បាល់ទាត់

ខ្លោច​ចិត្ត! សុនខ​​​របស់ Sala ដេក​រក​ចាំ​មើល​មុខ​​ម្ចាស់​នៅ​មុខ​ពិធី​បុណ្យ​យ៉ាង​កម្សត់

  • 2019-02-18 02:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​​រំជួល​ចិត្ត​បង្ហាញ​ពី​សុនខ​របស់​​កីឡាករ  Emiliano Sala ដេក​រង​ចាំ​នៅ​​ខាង​ក្រៅ​ពិធី​បុណ្យសព​​របស់​ម្ចាស់​ដើម្បី​បាន​មើល​មុខ​ចុងក្រោយ។

មនុស្ស​រាប់ពាន់​ក្ដុកក្ដួល​ចំពោះ​ការ​ស្លាប់​របស់ Sala ហើយ​លោក Neil Warnock អ្នក​ចាត់​ការ​របស់​ក្លឹប Cardiff ក៏​បាន​មក​ដល់​ប្រទេស​អាហ្សង់ទីន​ដើម្បី​​គោរព​វិញ្ញាណក្ខន្ធ។ ក្នុង​ពិធី​បុណ្យ​ គេ​បាន​ប្រទះ​ឃើញ​សុនខ​របស់ Sala ឈ្មោះ​ថា Nala បាន​ដេក​រងចាំ​ម្ចាស់​របស់​វា​យ៉ាង​កម្សត់។

យន្តហោះ​របស់ Sala បាន​ធ្លាក់​ដែន​សមុទ្រ​របស់​អង់គ្លេស ពេល​ដែល​គេ​ធ្វើ​ដំណើរ​ពី​ទីក្រុង Nantes ទៅ​កាន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វែល ដើម្បី​ចូលរួម​ជាមួយ​ក្រុម Cardiff ក្នុង​តម្លៃ​កំណត់ត្រា​ក្លឹប​១៥​លាន​ផោន។ តាម​សេចក្ដី​រាយការណ៍​ Nala ក៏​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ Sala សម្រេច​ចិត្ត​ត្រលប់​មក​កាន់​ប្រទេស​​បារាំង​វិញ បន្ទាប់​ពី​ចុះ​កុងត្រា​ជាមួយ Cardiff៕ ​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់