• 2019-02-18 01:49:20
  • ព័ត៌មាន

Sergio Ramos បំបែក​កំណត់ត្រា​កាត​ក្រហម​ទាំង​នៅ La Liga និង​អឺរ៉ុប

  • 2019-02-18 01:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ Real Madrid កីឡាករ Sergio Ramos បាន​សាង​កំណត់ត្រា​ថ្មី​មួយ​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ទទួល​បាន​កាត​ក្រហម។

Ramos ទទួល​បាន​កាត​ក្រហម​ទី​២៥​​នៃ​អាជីព​របស់​ខ្លួន ពេល​ដែល Real ចាញ់​យ៉ាង​ភ្ញាក់ផ្អើល​ដោយ​សារ Girona។ នេះ​បាន​ធ្វើ​ឲ្យ Ramso ក្លាយ​ជា​កីឡាករ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ La Liga ទទួល​បាន​កាត​ក្រហម​២០។ ហើយ​ពេល​នេះ​គេ​​ក៏​ក្លាយ​ជា​កីឡាករ​​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​ច្រើន​ជាង​គេ​នៅ​ក្នុង​​លីគ​អឺរ៉ុប​កំពូល​ទាំង​៥​ផង​ដែរ។

កន្លង​ទៅ​ធ្លាប់​មាន​អតីត​កីឡាករ​របស់​ក្លឹប Bordeaux, Nice និង Marseille គឺ​ខ្សែ​បម្រើ​​ Cyril Rool ធ្លាប់​បាន​កាត​ក្រហម​១៩​នៅ Ligue 1។ សម្រាប់​​កាត​ក្រហម​២៥ Ramos ទទួល​បាន​នៅ Champions League ៣ដង Copa del Rey ២​ដង​និង La Liga ២០​ដង តែ​គេ​មិន​ដែល​សាង​កំហុស​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ​ឡើយ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់