• 2019-02-18 01:20:30
  • ព័ត៌មាន

Ramos កាត​ក្រហម​ក្នុង​ប្រកួត​ដែល​ Real ចាញ់​ Girona ២-១​

  • 2019-02-18 01:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

Real Madrid បាន​ខកខាន​ឱកាស​ឡើង​ទៅ​លេខ​២​នៅ​តារាង​ La Liga ក្រោយ​ Girona វាយ​បក​យក​ឈ្នះ​ដោយ​លទ្ធផល ២​ទល់​នឹង​១។​

ការ​ប្រកួត​នៅ​កីឡដ្ឋាន Santiago កាល​ពី​យប់​មិញ​ក្រុម​ម្ចាស់​ផ្ទះ​បាន​នាំ​មុខ​១​គ្រាប់​មុន​តាំង​ពី​នាទី​២៤​ដោយ​បាល់​តែ​របស់​ Casemiro ជា​ការ​បញ្ជូន​ឲ្យ​យ៉ាង​ល្អ​ពី​សំណាក់​ Toni Kroos។ យ៉ាង​ណា​ការ​នាំ​មុខ​របស់​ Real ត្រូវ​ចប់​នៅ​វគ្គ​ទី​ពីរ​នៅ ពេល​ដែល​ Cristhian Stuani បាន​ទាត់​បាល់​ប៉េណាល់ទី​តាម​ស្មើ​ក្រោយ​អាជ្ញាកណ្ដាល​ពិន័យ​បាល់​ប៉ះ​ដៃ​របស់​ Ramos។

រំលង​បាន​១០​នាទី​ ក្រុម​ភ្ញៀវ​មានឱកាស​បន្ថែម​១​គ្រាប់​ទៀត​ធ្វើ​បាន​សម្រេច​ដោយ​​ខ្សែ​បម្រើ​ Portugués Manzanera នៅ​នាទី​៧៥។​ នៅ​នាទី​៩០​ Real កាន់​តែ​បាត់​បង់​ម្ចាស់​ការ​មែនទែន ពេល​ដែល​ Ramos បាន​កាត​លឿង​ទី​ពីរ​ ស្មើ​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត។

ក្រុម​លេខ​៤​ Sevilla ឯណោះ​វិញ​ក៏​យ៉ាប់យ៉ឺន​ណាស់​ដែរ​ បន្ទាប់​ពី​ចាញ់​ Villarreal រហូត​ដល់​ ៣-០ ធ្វើ​ឲ្យ​ Getafe ដែល​ឈរ​លេខ​៥​កាន់​តែ​ខិត​មក​ជិត៕ ​

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់