• 2019-02-17 09:58:41
  • បាល់ទាត់

Man Utd ដាក់​គោលដៅ​ដណ្តើម​យក​យុវជន​ដែល​គេ​ជឿ​ថា​នឹង​ក្លាយ​ជា​ Cristiano Ronaldo បន្ទាប់

  • 2019-02-17 09:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Joao Felix វ័យ​១៩​ឆ្នាំ​ដែល​កំពុង​លេង​ឲ្យ Benfica មាន​តម្លៃ​ខ្លួន​ខ្ពស់​មិន​នឹក​ស្មាន​រហូត​ដល់ ១០៥ លាន​ផោន (១៣៥ លាន​ដុល្លារ) ដែល​មាន​ក្លឹប​យក្ស​ជា​ច្រើន​កំពុង​ដណ្តើម​គ្នា​ចង់​បានកីឡាកររូប​នេះ ដោយ​គេ​ជឿ​ថា​យុវជន​​ព័រទុយហ្គាល់នេះ គឺ​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់ The Mirro ទើប​បាន​ចុះ​ផ្សាយ។

​​​Man Utd និង PSG គឺជា​ក្លឹប​២​ដែល Felix ស្ញប់ស្ញែង​ ប៉ុន្តែ​អតីត​យុវជន Benfica B កំពុង​ត្រូវ​បាន​ក្លឹប​ធំៗ​លើ​ផែនដី​កំពុង​ចង់​ចុះ​កុងត្រា​ជាមួយ​ ក្នុង​នោះ​រួមមាន៖ Real Madrid, Bayern Munich, Manchester City, Liverpool, Arsenal និង Chelsea។ ប្រភព​ខាង​លើ​បន្ត។

Felix គឺ​ជា​ទ្រព្យសម្បត្តិ​ដែល​ជា​ទី​ចង់បាន​របស់​ក្លឹប​បាល់ទាត់​ធំៗ​ជា​ច្រើន​នៅ​លើ​ទីផ្សារ​ដោះដូរ​កីឡាករ​ដ៏​ក្តៅ​គគុក​នា​ពេល​បច្ចុប្បន្ន ហើយ​មហិច្ឆតា​ចម្បង​របស់​កីឡាករ​កើត​ឆ្នាំ ១៩៩៩ រូប​នេះ​គឺ​ដើរ​តាម​គន្លង​ដ៏​ល្បីល្បាញ​របស់ Ronaldo ។

បើ​តាម The Mirror តារា​ឆ្នើម Ronaldo ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ការ​ប្រកួត Benfica សម្លឹង​មើល Felix ដោយ​យក​ចិត្ត​ទុកដាក់ ប៉ុន្តែ​ Juventus មិន​មាន​បំណង​ដណ្ដើម​យុវជន​រូប​នេះ​ជាមួយ​នឹង Man Utd និង PSG ឡើយ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់