• 2019-02-17 01:29:56
  • ព័ត៌មាន

ឈ្នះ Newport ភ្លាម Foden ថា Man City អាចឈ្នះពាន៤នៅរដូវកាលនេះ

  • 2019-02-17 01:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បានឈានទៅវគ្គ៨ក្រុមចុងក្រោយពាន FA Cup ក្រោយយកឈ្នះ Newport County ដោយលទ្ធផល៤ទល់នឹង១កាលពីយប់មិញ។

Foden

ជ័យជម្នះក្រុមជើងខ្លាំងរបស់អង់គ្លេសបានមកពីថ្វីជើងកីឡាករ Phil Foden ចំនួន២គ្រាប់ និង Sané, Mahrez ម្នាក់១គ្រាប់ ចំណែកម្ចាស់ផ្ទះវិញស៊ុតបញ្ចូលទីដោយ Amond។ ក្រោយជួយក្រុមយកឈ្នះគូប្រជែង Foden ជឿជាក់ថា City មានលទ្ធផលឈ្នះពាន៤ក្នុងមួយរដូវកាលលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស។

City បច្ចុប្បន្នកំពុងឈរកំពូលតារាង Premier League ហើយត្រូវប៉ះ Schalke នៅ Champions League វគ្គ១៦ក្រុមនៅថ្ងៃពុធ។ ចំណែកចុងសប្ដាហ៍ក្រោយពួកគេ ត្រូវប្រឈមមុខជាមួយ Chelsea នៅវគ្គផ្ដាច់ព្រ័ត្រពាន Carabao Cup។

គ្មានក្រុមអង់គ្លេសណាធ្លាប់ឈ្នះពាន៤ក្នុងមួយរដូវកាលនោះទេ ប៉ុន្តែឆ្នាំ១៩៩៩ Manchester United សឹងតែធ្វើបានទៅហើយដោយឈ្នះពានធំ៣ ក្នុងមួយរដូវកាលគឺ Premier League, FA Cup និង Champions League៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់