• 2019-02-17 02:01:45
  • បាល់ទាត់

Zola ប្រាប់​ក្រុម​​ពង្រឹង​ស្មារតី​ឡើង ចំពោះ​ស្ថានភាព​ត្រូវ​តដៃ​ឬ​​ត្រូវ​ស្លាប់ មុន​ Chelsea ប៉ះ Man Utd

  • 2019-02-17 02:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gianfranco Zola បាន​និយាយ​ថា Chelsea ត្រូវ​តែ​រួបរួម​គ្នា​ដើម្បី​កែ​តម្រូវ​រដូវកាល​រអាក់រអួល​មុន​ពេល​ការ​ប្រកួត​សំខាន់ៗ​​​ចំនួន​៣​​នឹង​មក​ដល់​​ក្នុង​រយៈពេល​១​សប្តាហ៍។

ក្រុម​ម្ចាស់​ជើង​ឯក​ FA Cup ទទួល​ភ្ញៀវ Manchester United នៅ​ជុំ​ទី​៥ នៅ​រាត្រី​ថ្ងៃ​ចន្ទ​ឈាន​ចូល​​ព្រឹក​ថ្ងៃ​អង្គារ មុន​ពេល​ការ​ប្រកួត​ជើង​ទី ២ នៃ​ក្របខ័ណ្ឌ Europa League របស់​ពួកគេ​ជាមួយ​នឹង​ក្រុម Malmo និង ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ក្រោយ​​ទល់​នឹង​ក្រុម Manchester City។

Chelsea បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្រៅ​ដី​ ៦-០ ក្រោម​ថ្វី​ជើង​ក្រុម​លោក Pep Guardiola ក្រោយ​ខក​ចិត្ត​​ចាញ់ Bournemouth ៤-០។ ក្លឹប​តោ​​ខៀវ​នឹង​បើក​ទ្វារ Stamford Bridge ស្វាគមន៍ Tottenham នៅ​ក្របខ័ណ្ឌ​ Premier League ដោយ​សង្ឃឹម​ថា​នឹង​ដណ្តើម​បាន​តំណែង Top ៤ មក​វិញ។

Zola ដែល​ជា​ជំនួយការ​គ្រូ​បង្វឹក​របស់​ក្លឹប​តោ​ខៀវ​បាន​និយាយ​ថា "យើង​ដឹង​ថា​វា​ជា​ពេលវេលា​ដ៏​សំខាន់​មួយ។ យើង​មាន​ការ​ប្រកួត​ដ៏​សំខាន់ៗ​មួយ​ចំនួន។ វា​ជា​ពេលវេលា​ដ៏​​តានតឹង និង ប្រកួត​ប្រជែង​បំផុត។ គន្លឹះ​សំខាន់​គឺ​ត្រូវ​ប្រឈម​មុខ​នឹង​កិច្ចការ​ម្តង​មួយៗ​ដោយ​គ្រាន់​តែ​គិត​អំពី​ភារកិច្ច​​ណា​មក​មុន"។

"ដំបូង​គឺ United ហើយ​យើង​នឹង​​ធ្វើ​បាន​នៅ​ប្រកួត​នេះ ក្រោយ​លេង​យ៉ាង​ល្អ​នៅ Europa League ហើយ​នោះ​ជា​រឿង​សំខាន់​បំផុត បន្ទាប់​មក​យើង​នឹង​គិត​ពី​ City និង Tottenham"។​

កីឡាករ​របស់​លោក Sarri ត្រូវ​បាន​ផ្តល់​ឱ្យ​ឈប់​សំរាក​១​ថ្ងៃ​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​បាន​ត្រឡប់​ពី​​ប្រកួត Europa League វិញ​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ក្រុម Ole Gunnar Solskjaer៕

ប្រភព៖ Independent ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់