• 2019-02-16 03:13:43
  • បាល់ទាត់

Ronaldo ធ្វើ​រឿង​អស្ចារ្យ​ជា​លើក​ទី​២​ក្នុង​អាជីព ក្រោយ​ប្រកួត​យប់​មិញ

  • 2019-02-16 03:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​បញ្ជាក់​ម្ដង​ទៀត​​ខ្លួន​ពិត​ជា​សំខាន់​សម្រាប់ Juventus ដោយ​គេ​បាន​ទាត់​បញ្ចូល​ទី​និង​ Assist ក្នុង​ប្រកួត​តែ​មួយ បាន​​៣​លើក​ជាប់​គ្នា​កាល​ពី​យប់​មិញ។

កីឡាករ​វ័យ​៣៤​ឆ្នាំ​​បាន​ជួយ Juventus ឈ្នះ​ក្រុម Frosinone ៣-០ នៅ Serie A ដោយ​បញ្ជូន​ឲ្យ Paulo Dybala ទាត់​ចូល​មួយ​គ្រាប់ និង​បំប៉ោង​សំណាញ់​ខ្លួន​ឯង​មួយ​គ្រាប់។ នេះ​​​ជា​ប្រកួត​ទី​៣​ហើយ​ដែល Ronaldo បាន​​ទាត់​បញ្ចូល​ទី​និង Assist ក្នុង​ប្រកួត​តែ​មួយ ដោយ​ពីរ​លើក​មុន​ធ្វើ​បាន​ជាមួយ​​ក្រុម Parma និង Sassuolo។

វា​​ក៏​ជា​លើក​ទី​ពីរ​ក្នុង​អាជីព​ដែល​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​ទាត់​បញ្ចូល​ទី​និង Assist ក្នុង​ប្រកួត​តែ​មួយ​បាន​៣​លើក​ជាប់​គ្នា។ ចំពោះ​លើក​មុន​គេ​ធ្វើ​បាន​កំណត់ត្រា​នេះ​នៅ​ខែ វិច្ឆិកា ឆ្នាំ ២០១៤ ពេល​លេង​នៅ Real Madrid៕ ​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់