• 2019-02-16 01:44:28
  • ព័ត៌មាន

Ronaldo និង Dybala បង្កើត​ក្បាច់​អបអរ​ថ្មី​រួម​គ្នា ក្រោយ​រក​បាន​ម្នាក់​មួយ​គ្រាប់

  • 2019-02-16 01:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus បាន​ដាច់​១៤​ពិន្ទុ​នៅ​កំពូល​តារាង Serie A បន្ទាប់​ពី​យក​ឈ្នះ​​ក្រុម​ក្បែរ​បាត​តារាង Frosinone ៣-០ កាល​ពី​យប់​មិញ។

Paulo Dybala ជា​អ្នក​រក​គ្រាប់​ដំបូង ក្រោយ​ខកខាន​ទាត់​មិន​ចូល​ទី​១០​ប្រកួត​កន្លង​មក ដោយ​មាន​ការ​បញ្ជូន​ពី Cristiano Ronaldo។ ខ្សែ​ការពារ Leonardo Bonucci ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ មុន​ពេល Ronaldo រក​បាន​គ្រាប់​ទី​២១​ក្នុង​រដូវ​កាល​នេះ​គិត​គ្រប់​កម្មវិធី។

អ្វី​ដែល​ជា​រឿង​ចាប់​អារម្មណ៍​ថ្មី​នៅ​ពេល​ដែល Dybala ទាត់​បញ្ចូល​ទី គេ​និង​ Ronaldo បាន​បង្កើត​ក្បាច់​អបអរ​ថ្មី។ ដោយ​​បូក​បញ្ចូល​ក្បាច់​អបអរ​ប្រចាំ​ត្រកូល​របស់​ពួក​គេ​ចូល​គ្នា​ក្លាយ​ជា​ស្ទីល​ថ្មី។ ជ័យជម្មះ​នេះ​ធ្វើ​ឲ្យ Juventus បន្ត​នៅ​​កំពូល​តារាង​មាន​៦៦​ពិន្ទុ ខណៈ​ Napoli នៅ​លេខ​ពីរ​មាន​៥២​ពិន្ទុ​សល់​១​ប្រកួត​ក្នុង​ដៃ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់