• 2019-02-15 11:08:32
  • ប្រដាល់

​ស្រីពៅ មិន​ខ្វល់​ពី​ការ​​ស្រែកហ៊ោ​​របស់​អ្នក​គាំទ្រ​​ Rika ​ឡើយ​នៅ​ថ្ងៃ​ស្អែក​នេះ

  • 2019-02-15 11:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កីឡា​ការិនី​​ នៅ ស្រី​ពៅ នឹង​ជួប​អ្នក​ប្រដាល់​ថៃ Rika Ishige នៅ​ថ្ងៃ​ស្អែក​នេះ​ក្នុង​​កម្មវិធី​ ONE Championship ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ចាប់​ពី​ម៉ោង ៧ យប់​តទៅ​​នៅ​លើ​ទឹក​ដី​ថៃ​។

នៅ ស្រី​ពៅ

​​នៅ ស្រី​ពៅ បាន​​ឲ្យ​ដឹង​ថា​ ​នឹង​មិន​ខ្វល់​ជាមួយ​សម្ដី​របស់​អ្នក​គាំទ្រ​​ស្រែកហ៊ោ​នៅ​ថ្ងៃ​ស្អែក​នេះ​ឡើយ។ ​ពិត​មែន​ដៃ​គូ​របស់​ខ្លួន​ជា​ម្ចាស់​ផ្ទះ ហើយ​ប្រាកដ​ណាស់​នឹង​មាន​អ្នក​គាំទ្រ​ជា​ច្រើន​គាំទ្រ Rika ។ ​​ប៉ុន្តែ​អ្នក​ប្រដាល់​​នារី​ របស់​កម្ពុជា​រូប​នេះ​​ នឹង​ចាត់​​ទុក​ថា សម្រែក​របស់​អ្នក​គាំទ្រ​នៅ​ថ្ងៃ​ស្អែក​ជា​ការ​លើក​ទឹក​ចិត្ត​មក​កាន់​ខ្លួន​វិញ ដើម្បី​បង្កើន​​កម្លាំង​ចិត្ត​សម្រាប់​ខ្លួន​ឯង។

ម្ចាស់​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រដាល់​សកល​ឆ្នាំ​២០១៨​ រូប​នេះ ក៏​បាន​ត្រៀម​​ខ្លួន​រួចរាល់​ជា​មួយ​​វិធី​ការពារ​​​ក្បាច់​ឃ្លេរ និង​ប្រុងប្រយ័ត្ន​បំផុត​ជា​មួយ​ស្នៀត​មួយ​នេះ។ ស្រី​ពៅ គិត​ថា ខ្លួន​នឹង​មាន​សង្ឃឹម​ឈ្នះ​ច្រើន​ប្រសិន​បើ​អាច​ឈរ​វ៉ៃ​​ ជាមួយ​​ដៃ​គូ​ថៃ​ខាង​លើ​។

អ្នក​ប្រដាល់​របស់​កម្ពុជា ឡៅ ចិត្រា និង នៅ ស្រី​ពៅ ​​​ប្រកួត​តំណាង​ឲ្យ​ក្លឹប Cambodian Top Team របស់​កម្ពុជា ដែល​មាន​លោក ហ៊ុន​ ច័ន្ទ​រាជ្យ ជា​គ្រូ​បង្វឹក​ និង​ជា​ថ្នាក់​ដឹក​នាំ៕​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់