• 2019-02-15 09:19:03
  • ព័ត៌មាន

Di Maria ថា​ខ្លួន​មិន​ដែល​និយាយ​អាក្រក់​ពី United ម្ដង​ណា​ឡើយ​

  • 2019-02-15 09:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Angel Di Maria បញ្ជាក់​ថា​ខ្លួន​មិន​ដែល​រិះគន់​ ឬ​និយាយ​អាក្រក់​ម្ដង​ណា​ឡើយ​ពី​ក្លឹប​ចាស់​ Manchester United បើ​ទោះ​ជា​មិន​ទទួល​ជោគជ័យ​ពេល​លេង​នៅ​ទីនោះ​កាលពី​អតីត​កាល​ក៏​ដោយ។​

​ខ្សែ​បម្រើ​សញ្ជាតិ​អាហ្សង់ទីនបាន​បញ្ជូន​បាល់​ (Assist) ​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​ចំនួន​២​គ្រាប់​ឲ្យ​ Paris Saint-Germain យក​ឈ្នះ​ United ២​ទល់​នឹង​០​ នៅ​ការ​ប្រកួត​ Champions League ជើង​ទី​មួយ​កាល​ពី​ថ្ងៃ​អង្គារ។ ​

Di Maria ផ្ទេរ​ពី​ Real Madrid ទៅ​កាន់​ទឹកដី​ Old Trafford ក្នុង​តម្លៃ​៦០​លាន​ផោន និង​ចំណាយ​ពេល​១​រដូវ​កាល​នៅ​ទីនោះ​ ប៉ុន្តែ​មិន​អាច​សម្រប​ខ្លួន​​បាន​ ថែម​ទាំង​មាន​បញ្ហា​រកាំរកូស​ជាមួយ​លោក​ Louis van Gaal។ ពេល​ត្រឡប់​មក​ក្លឹប​ចាស់​កាល​ពី​ដើម​សប្ដាហ៍​រូប​គេ​គឺ​ជា​គោលដៅ​របស់​អ្នក​គាំទ្រ​ក្នុង​ការ​ស្រែក​ជេរ, គប់​ដប​ទឹក​ និង​មាន​ទាំង​ដប​ស្រា​ថែម​ទៀត។

“វា​ពិត​ជា​ពិបាក​នឹង​ប្រឈម​មុខ​ជាមួយ​អ្នក​គាំទ្រ​នៅ​ប៉ុន្មាន​នាទី​ដំបូង​ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​មុន​ថា​បរិយាកាស​នេះ​នឹង​កើត​ឡើង។​ ខ្ញុំ​បាន​និយាយ​តាំង​ពី​ដើម​មក​ថា ខ្ញុំ​មិន​ដែល​បាន​និយាយ​អាក្រក់​ពី​ក្លឹប​ ឬ​មនុស្ស​នៅ​ទីនោះ​ម្ដង​ណា​ឡើយ។ វា​គ្រាន់​តែ​ការ​ចាកចេញ​កើតឡើង​ហើយ​អ្នក​គាំទ្រ​យល់​ខុស​ប៉ុណ្ណោះ"។ Di Maria និយាយ​ដូច្នេះ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់