• 2019-02-15 01:54:33
  • បាល់ទាត់

Chelsea បន្ត​ភាព​មិន​ដែល​ចាញ់​នៅ Europa ក្រោយ​ឈ្នះ​ក្រៅ​ដី​លើ Malmo

  • 2019-02-15 01:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea បាន​យក​ឈ្នះ​លើ​ក្រុម​​ម្ចាស់​ផ្ទះ Malmo ២-១ កាល​ពី​យប់​មិញ​ជើង​ទី​មួយ​ពាន​រង្វាន់​ Europa League វគ្គ​៣២​ក្រុម​ចុងក្រោយ។

Ross Barkley ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ Chelsa បន្ទាប់​ពី​មាន​ការ​បញ្ជូន​ពី​មិត្តរួម​ក្រុម Pedro នាទី​៣០។ ឈាន​ដល់​វគ្គ​ទី​ពីរ​លេង​បាន​តែ​១៣​នាទី​ខ្សែ​ប្រយុទ្ធ Olivier Giroud បាន​បន្ថែម​មួយ​គ្រាប់​ទៀត​កាន់​តែ​ធ្វើ​ឲ្យ​តោ​ខៀវ​កក់​ក្ដៅ។ តែ​នាទី​៨០ Andres Christiansen របស់ Malmo បាន​តាម​បាន​មួយ​គ្រាប់​វិញ​។

ចប់​ការ​ប្រកួត Chelsea បាន​យក​ឈ្នះ ២-១។ ជ័យជម្នះ​ក៏​បាន​ជួយ​សម្រាល​ដល់​លោក Maurizio Sarri មួយ​កម្រិត ក្រោយ​ថ្មី​ៗ​លោក​ដឹក​នាំ​ក្រុម​ចាញ់ Manchester City ដល់​ទៅ​ ៦-០ នៅ Premier League។ Chelsea មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​សោះ​នៅ Europa League រដូវ​កាល​នេះ ហើយ​ជើង​ទី​២​នឹង​លេង​នៅ​ថ្ងៃ​ទី ២១ ខែ កុម្ភៈ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់