• 2019-02-13 03:35:08
  • ប្រដាល់

មុន​ហោះ​ម្សិល​មិញ​ ចិត្រា អះអាង​ថា ​មិន​ញញើត​​ Superlek ឡើយ

  • 2019-02-13 03:35:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឡៅ ចិត្រា បាន​​ចេញ​ដំណើរ​​ទៅ​កាន់​ប្រទេស​ថៃ ​កាល​ពី​រសៀល​​ថ្ងៃ​ទី​១២ ​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ម្សិល​មិញ ​ដើម្បី​​ទៅ​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ដៃ​កម្រិត A របស់​ថៃ Superlek ​នា​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្នុង​កម្មវិធី ONE Championship ។

ឡៅ ចិត្រា (ស្ដាំ) នៅ ស្រីពៅ និង​លោក​ ហ៊ុន​ ច័ន្ទរាជ្យ

មុន​ពេល​ហោះ​ទៅ​កាន់​ទឹក​ដី​ថៃ​ម្សិល​មិញ​អ្នក​ប្រដាល់​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​បាន​​ឲ្យ​ដឹង​ថា ខ្លួន​មិន​ញញើត​ដៃ​គូ​សោះ​ឡើយ បើ​​ទោះ​ប៉ះ​ដៃ​គូ​ខ្លាំង​​ដូច​ជា Superlek ។ ចិត្រា​ បាន​និយាយ​ថា «​ខ្ញុំ​មិន​ខ្លាច​ទេ​បង។ ឡើង​ទៅ​ដឹង​តែ​វ៉ៃ ពិសេស​គឺ​ផ្ដោត​តែ​ការ​វ៉ៃ​ ទោះ​ប៉ះ​ដៃ​គូ​ខ្លាំង​បែប​ណា​ក៏​ដោយ។ មុន​ពេល​ចេញ​ទៅ​នេះ​ភ័យ​ដែរ​បង។ ប៉ុន្តែ​អត់​អី​ទេ​បង ដឹង​​តែ​ប្រឹង​​ឲ្យ​អស់​សមត្ថភាព​ពេល​ប្រកួត»។

​ប្អូន​ប្រុស​បង្កើត​របស់​ ឡៅ ស៊ី​ណាត រូប​នេះ​បញ្ជាក់​ពី​សុខភាព​របស់​ខ្លួន​គឺ​ធម្មតា។ ចំណែក​ចំណុច​ កម្លាំង ជំហរ និង​​ផ្លែ​កែង ​ដែល​រូប​គេ​បាន​ប្រឹងប្រែង​ហ្វឹកហាត់​នោះ​គឺ​អាច​​កើត​ឡើង​បាន​ប្រហែល​ជា ៨០​% លើស​ពី​មុន​។

ជាមួយ​គ្នា​នោះ​លោក ហ៊ុន ច័ន្ទរាជ្យ គ្រូ​បង្វឹក​​របស់​ក្លឹប Cambodian Top Team ដែល​ជា​​អ្នក​ដឹក​នាំ​អ្នក​ប្រដាល់​ខ្មែរ​ខាង​ទៅ​​ប្រកួត​ក្នុង​កម្មវិធី ONE បាន​ឲ្យ​ដឹង​ដែរ​ថា ​មក​ដល់​ពេល​នេះ​លោក​គ្មាន​អ្វី​ជា​ចំណុច​ព្រួយបារម្ភ​ឡើយ។ លោក​ជឿ​ទៅ​លើ​អ្នក​ប្រដាល់​កម្ពុជា​ទាំង​ពីរ​ដែល​លោក​ដឹក​នាំ​ទៅ​គឺ នៅ ស្រី ពៅ និង​ ឡៅ ចិត្រា ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់