• 2019-02-12 11:49:18
  • បាល់ទាត់

Buffon ថា​ការ​លេង​ដោយ​គ្មាន​ Neymar ធ្វើ​ឲ្យ​ PSG មាន​បញ្ហា

  • 2019-02-12 11:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ចាស់​វស្សា​កីឡាករ​ Gianluigi Buffon បាន​ប្រាប់​ CNN Sport កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ក្លឹបរបស់​ខ្លួន​ Paris Sait-Germain នឹង​ជួប​ការ​លំបាក​ពេល​ប៉ះ​នឹង​ក្លឹប​ Manchester United ក្នុង​វគ្គ​ ១៦​ក្រុម​ UEFA Champions League បន្ទាប់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ​ Neymar នឹង​ខកខាន​ទាំង​ ២​ជើង​ដោយសារ​តែ​របួស​។

កីឡាករ​អ៊ីតាលី​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​គិត​ថា​វា​នឹង​ជា​បញ្ហា​សម្រាប់​ពួក​យើង​ (និយាយ​សំដៅ​លើ​របួស​របស់​ Neymar) ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ វា​ជា​បញ្ហា​តូច​ ឬ​ធំ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​វា​ជា​បញ្ហា​តូច​ទៅ​ចុះ​នៅ​ពេល​ដែល​យើង​លេង​ដោយ​គ្មាន​រូប​គេ​ " ។

អ្នក​ចាំ​ទី​រូប​នេះ​បាន​បន្ត​ថា​៖ " Neymar បាន​ផ្ដល់​ពួក​យើង​នូវ​កម្លាំង​ដ៏​អស្ចារ្យ​ និង​ភាព​ជឿជាក់​។ តែ​ខ្ញុំ​អាច​និយាយ​បាន​ថា​ ពេល​យើង​លេង​ដោយ​គ្មាន​ការ​ស៊ុត​របស់​ Neymar វា​អាច​ជា​ការងារ​ធ្ងន់​មួយ​ដែរ។ នេះ​ក៏​ព្រោះ​តែ​រយៈពេល​ ពីរ​ បី​ខែ​ចុង​ក្រោយ​ រូប​គេ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដ៏​ល្អ​ឥត​ខ្ចោះ​ ទាំង​កម្លាំង​កាយ​ និង​ស្មារតី​ " ។

កីឡាករ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ " យ៉ាង​ណា​ក៏​ដោយ​ យើង​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ ដោយ​មិន​ត្រូវ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​រូប​គេ​ ហើយ​ពួក​យើង​សង្ឃឹម​ថា​នឹង​បាន​លេង​វគ្គ​ ៨​ក្រុម​ និង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ជាមួយ​នឹង​ Neymar '' ។

សូម​បញ្ជាក់​ថា​ ក្លឹប​យក្ស​បារាំង​មួយ​នេះ​នៅ​សល់​តែ​ខ្សែ​ប្រយុទ្ធ​បង្គោល​មួយ​រូប​គត់​គឺ​កីឡាករ​វ័យ​ក្មេង​ Kylian Mbappe ខណៈ​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​ក៏​បាន​រង​របួស​ដែរ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់