• 2019-02-12 07:56:29
  • ប្រដាល់

ត្រឹម​ បឺត​ សង្ឃឹម​ ជើង​ខ្លាំង​ ធន់​ អៀងឡៃ​ ប្រើ​ពេល​១ទឹក​ប៉ុណ្ណោះ​ផ្ដួល​ឲ្យ​សន្លប់​

  • 2019-02-12 07:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ ដូច​ទឹក​បាក់​ទំនប់​ ធន់​ អៀងឡៃ​ ប្រើ​ពេល​ត្រឹម​១ទឹក​ប៉ុណ្ណោះ​ដើម្បី​យក​ឈ្នះ​ជើង​ខ្លាំង​ត្រកួល​ បឺត​ ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។​

បឺត សង្ឃឹម​ ពេលសន្លប់

គូ​នេះ​គឺ​បាន​ការ​សាទរ​ជា​ខ្លាំង​ ដោយ​សារ​តែ​ពួកគេ​ទាំង​ពីរ​សុទ្ធតែ​ចង់​ឈ្នះ​រៀង​ៗ​ខ្លួន​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​លុយ​៤ពាន់ដុល្លារ​នៅ​ពេល​ខាង​មុខ។​ គ្រាន់​តែ​ចូល​ទឹក​ទី១​ភ្លាម​ទាំង​ ប៊ឺត​ សង្ឃឹម​ ក៏​ដូច​ជា​ ធន់​ អៀងឡៃ​ គឺ​សម្រុក​គ្នា​គ្មាន​ប្រណី​តែ​ម្ដង។​

កូន​សិស្ស​លោក​ ធន់​ សុភា​ ហាក់​ធ្វើ​បាន​ល្អ​ជាង​ដោយ​ព្យាយាម​ដើរ​ចូល​បុក​ និង​កាច​អុកជង្គង់​ បើ​ទោះ​ជា​ត្រូវ​ បឺត​ សង្ឃឹម​ វ៉ៃ​ចូល​ច្រើន​ដៃ​ ឬ​ឆក់​កែង​យ៉ាងណា​ក្ដី។​ ដោយ​សារ​ អៀងឡៃ​ មាន​កម្លាំង​ខ្លាំង​ជាង​ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​រូប​នេះ​មាន​ប្រៀប​ក្នុង​ការ​ចាប់​អុក​ជង្គង់​ចូល​ពេញ​ៗ​ជាង​ បឺត​ សង្ឃឺម។​ នៅ​ពេល​កំពុង​កាច​គ្នា​នោះ​ ក្មួយ​ប្រុស​ បឺត​ ខាំ​ បែរ​មុខ​ចេញ​ គេច​ពី​ដៃគូ​រួម​ទាំង​ភ្លេច​ខ្លួន​ផងនោះ ក៏​ជា​ឱកាស​ សម្រាប់​ ធន់​ អៀងឡៃ​ បុក​កែង​ឆ្វេង​ឲ្យ​សន្លប់​ក្នុង​ពាក់កណ្ដាល​ទឹក​ទី១​នោះ​តែ​ម្ដង​ទៅ។​

ធន់ អៀងឡៃ ពេលឈ្នះ បឺត សង្ឃឹម​

ធន់​ អៀងឡៃ​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៃ​កម្មវិធី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ទម្ងន់​ ៥៧​គីឡូក្រាម​ នៅ​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៩​ ខែ​កុម្ភៈ​ ២០១៩​ បន្ទាប់​ពី​ផ្ដួល​ បឺត​ សង្ឃឹម​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១។​ អៀងឡៃ​ នឹង​ត្រូវ​ប៉ះ​ ម៉ន​ សាម៉េត​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ពាន​រង្វាន់​ខាង​លើ​នេះ​នៅ​២សប្ដាហ៍​ទៀត​នេះ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់