• 2019-02-12 04:48:21
  • បាល់ទាត់

ពាន​ Leader+ របស់​អម្រឹត​​មាន​គោលការណ៍​សំខាន់ៗ​៣​

  • 2019-02-12 04:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាន​រង្វាន់​បាល់ទាត់​មិន​អាជីព​ដែល​មាន​ឈ្មោះ​ថា Leader + របស់​អម្រឹត​ រដូវ​កាល​ទី​៦​បាន​​ប្រកាស​បើក​ផ្លូវ​ការ​កាល​​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ ​ម្សិល​​មិញ​នេះ​នៅ​វិទ្យាល័យ​ឥន្រ្ទទេវី។

លោក ដុស ឌីន

​​ក្នុង​ឱកាស​ប្រកាស​បើក​ការ​ប្រកួត​លោក ដុស ឌីន អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​បាន​ឲ្យ​ដឹង​ថា ពាន​រង្វាន់​នេះ​​​មាន​គោលការណ៍​សំខាន់​ៗ​៣​​គឺ អ្នក​ចុះឈ្មោះ​ចូល​រួម​​ទទួល​បាន​ឱកាស​លេង​ទាំង​អស់​គ្នា, ការ​ប្រកួត​ប្រកប​ដោយ​ភាព​សប្បាយ​រីក​រាយ​ ជា​មួយ​ការ​ប្រឹងប្រែង​ឲ្យអស់​សមត្ថភាព និង​​មាន​ការ​អធ្យាស្រ័យ​គ្នា ក្នុង​ករណី​មាន​​ប៉ះទង្គិច​។ ​ការ​បង្កើត​ពាន​នេះ​​ក៏​ក្នុង​គោល​បំណង​ចង់​ឲ្យ​បុគ្គលិក​ក្រុម​ហ៊ុន​​​ទាំង​អស់​​​មាន​ទំនាក់​ទំនង​ល្អ ​តាម​រយៈ​ការ​លេង​កីឡា​បាល់ទាត់​។

អគ្គនាយក​​រូប​នេះ​បាន​បន្ថែម​ថា ពាន​រង្វាន់​នេះ​ក៏​ចង់​ឲ្យ​បុគ្គលិក​ទាំង​អស់​មាន​​សុខភាព​រឹងមាំ​តាម​រយៈ​ការ​លេង​កីឡា​បាល់ទាត់​។ អ្វី​ដែល​សំខាន់​តាម​រយៈ​ការ​បង្កើត​​ពាន​បាល់ទាត់​មិន​អាជីព​នេះ​ ក៏​ចង់​បំផុស​ឲ្យ​យុវជន​កម្ពុជា​នៅ​តាម​​បណ្ដា​ភូមិ​ឃុំ​នានា ងាក​មក​លេង​បាល់ទាត់​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន។​

​ពាន​នេះ​មាន​ក្រុម​​ចូល​រួម​ចំនួន ៥ ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត​វិល​ជុំ​ សន្សំ​ពិន្ទុ​ ក្រុម​មាន​ពិន្ទុ​លើ​គេ​​ នឹង​លើក​ពាន​។ ពាន​នេះ​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ដំបូង​កាល​ពី​ថ្ងៃ​ទី​១៤ មករា ២០១៩ មក​ម្ល៉េះ តែ​សម្រេច​ធ្វើ​ពិធី​បើក​ផ្លូវ​ការ​ម្សិល​មិញ​នេះ​។ ​ក្រុម​ជើង​ឯក​ នឹង​រក​ឃើញ​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ កម្មវិធី​ប្រកួត​ នឹង​ធ្វើ​ឡើង​រៀងរាល់​រសៀល​​ថ្ងៃ​ច័ន្ទ និង​​​ព្រឹក​ថ្ងៃ​សៅរ៍ ​នៅ​ទីលាន​ឥទ្រ្ទទេវី។ សម្រាប់​ក្រុម​ជើង​ឯក​រដូវ​កាល​ទី​៥ បាន​ទៅ​លើ GOLDIE មក​ពី​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់