• 2019-02-12 01:48:36
  • ព័ត៌មាន

Ramsey ទទួល​បាន​ប្រាក់​អាទិត្យ​កប់​ពពក ក្រោយ​ចុះ​ត្រា​ជាមួយ Juventus

  • 2019-02-12 01:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ Arsenal កីឡាករ Aaron Ramsey ​បាន​យល់​ព្រម​ចុះ​កុងត្រា​ជាមួយ​ Juventus ហើយ ដើម្បី​ផ្ទេរ​ទៅ​​​នៅ​រដូវ​ក្ដៅ​ខាង​មុខ ដោយ​ទទួល​បាន​ថ្លៃ​នឿយហត់​៤០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

កីឡាករ​វ័យ​២៨​ឆ្នាំ​យល់​ព្រម​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​ ដោយ​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​យក្ស​អ៊ីតាលី​មួយ​នេះគ្មាន​តម្លៃ​ខ្លួន​ទេ បញ្ចប់​ការ​រួម​រស់​រយៈពេល​១១​ឆ្នាំ​នៅ ​Arsenal។ Ramsey នឹង​ក្លាយ​ជា​កីឡាករ​ចក្រភព​អង់គ្លេស​​ដែល​មាន​ប្រាក់បៀវត្សរ៍​ច្រើន​ជាង​គេ​មិន​ធ្លាប់​មាន​ពី​មុន។

កិច្ចសន្យា​​របស់​កីឡាករ​សញ្ជាតិ​វែល​ជាមួយ Arsenal នឹង​ត្រូវ​អស់​នៅ​ថ្ងៃ​ទី​ ៣០ ខែ មិថុនា ឆ្នាំ ២០១៩ ហើយ​កាំភ្លើង​ធំ​នឹង​មិន​ទទួល​មួយ​រៀល​សម្រាប់​ការ​ចាកចេញ​របស់ Ramsey នៅ​រដូវ​​ក្ដៅ​ខាង​មុខ៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់