• 2019-02-11 04:52:34
  • កីឡា​ផ្សេង​ៗ

សូហ្វតេន្នីស៖ កាន់​ សោភ័ណ្ឌ ​ប្រាប់​តិចនិក​អាច​​​វ៉ៃ​២​​វិញ្ញាសា​ជាប់​គ្នា​​​ឈ្នះ​មេដាយ​មាស​ទាំង​ពីរ​

  • 2019-02-11 04:52:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

​កាន់ សោភ័ណ្ឌ ​ក្រសោប​បាន​មេដាយ​មាស​ទាំង​​​ពីរ​​គឺ​វិញ្ញាសា​វាយ​គូ​បុរស និង​វិញ្ញាសា​វាយ​ទោល​បុរស ដែល​ការ​ប្រកួត​វគ្គ​​ផ្ដាច់​ព្រ័ត្រ​​វាយ​គូ​ចប់​ភ្លាម ​​​ក៏​ចូល​វាយ​​ឯកត្តជន​បុរស​បន្ត​​​​​ទៀត សម្រាប់​ការ​ប្រកួត​​កីឡា​សូហ្វតេន្នីស​​ពាន​រង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេង ​ដែល​បាន​បញ្ចប់​កាល​ពី​ម្សិល​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

កាន់ សោភ័ណ្ឌ

​កីឡាករ​ជម្រើស​ជាតិ​​សូហ្វតេន្នីស កាន់ សោភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ខាង​លើ​​បាន​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ពោល​គឺ​ចាប់​ពី​ម៉ោង ៨ ព្រឹក​រហូត​ដល់​ម៉ោង ១១ ឬ​១២​ថ្ងៃ​ត្រង់។ ជា​ការ​ពិត​ការ​ប្រកួត​ វិញ្ញាសា​២​ទល់​២​បុរស​ ដែល​ជា​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​វិញ្ញាសា​​ដំបូង​របស់​ខ្លួន​នោះ​ ​​បាន​​ហត់​​ និង​អស់​កម្លាំង​បាត់​ទៅ​ហើយ។ ​សោភ័ណ្ឌ ​ស្ទើរ​តែ​មិន​ជឿ​ថា ​ខ្លួន​ឯង​អាច​ធ្វើ​បាន​ល្អ​​ នៅ​ពេល​ប្រកួត​ផ្ដាច់​ព្រ័ត្រ​វាយ​ទោល​បុរស​​ ដែល​ជា​ការ​​ប្រកួត​វិញ្ញាសា​ទី​២ ជាប់​ៗ​គ្នា​ទៀត​ឡើយ។

​​​​​​​​​សោភ័ណ្ឌ យល់​ថា ការ​យក​ឈ្នះ​ទៅ​លើ​ដៃ​គូ​ខ្លាំង​ដូច​ជា​​ អន សម្បត្តិ ​​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​វិញ្ញាសា​វាយ​ទោល​បុរស វា​ជា​រឿង​ពិបាក​​ក្នុង​ពេល​ដែល​ខ្លួន​អស់​កម្លាំង។ វិធី​ដែល​គេ​មើល​ឃើញ​គឺ​វាយ​​សង្កត់​ទៅ​លើ អន សម្បត្តិ​ ឲ្យ​បាន​មុន​ ដើម្បី​យក​ប្រៀប​ ហើយ​ជា​លទ្ធផល​គឺ​បាន​សម្រេច​​មែន ។

ឯក​ឧត្ដម ជា ប៊ុន​ហេង

​ជា​មួយ​​គ្នា​នោះ​​ឯក​ឧត្ដម ជា ប៊ុន​ហេង ប្រធាន​អង្គភាព កីឡា​ក្រសួង​មហាផ្ទៃ និង​​អនុ​ប្រធាន​សហព័ន្ធ កីឡា​សូហ្វតេន្នីស​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា ​ព្រឹត្តិការណ៍​​ខាង​លើ​​នេះ​ជា​​​ការ​សម្រួច​​ដល់​កីឡាករ ក្នុង​ដំណើរ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​លើ​ឆាក​អន្តរជាតិ។ ពិសេស​គឺ​ការ​ពង្រឹង​សមត្ថភាព​ដល់​កីឡាករ-​កីឡា​ការិនី ​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​នេះ​នៅ​ហ្វីលីពីន ដែល​​កីឡាករ​សូហ្វតេន្នីស​កំពុង​សង្ឃឹម​យ៉ាង​មុតមាំ​ក្នុង​ការ​ទទួល​បាន​មេដាយ​។

ឆ្លងកាត់​ការ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សូហ្វតេន្នីស​ដណ្ដើម ពានរង្វាន់ សម្តេច​ក្រឡា​ហោម ស ខេង លើកទី០៦ ឆ្នាំ​២០១៩​ក្រុម​ក្រសួង​មហា​ផ្ទៃ​ដណ្ដើម​​មេដាយ​ច្រើន​ជាងគេ​រហូត​ដល់ទៅ ១៦គ្រឿង​រួមមាន មាស ៧ ប្រាក់ ៤និង សំរឹទ្ធិ៥គ្រឿង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់