• 2019-02-11 04:00:06
  • ព័ត៌មាន

មក​មើល​បាល់​ទី​២០​របស់​ Ronaldo ជួយ​​ Juventus ដាច់​១១​ពិន្ទុ​យប់​មិញ​

  • 2019-02-11 04:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo រក​បាន​១​គ្រាប់​ក្នុង​ការ​ប្រកួត​យប់​មិញ​ ដែល​ Juventus បាន​យក​ឈ្នះ​ Sassuolo ដោយ​លទ្ធផល​ ៣​ទល់​នឹង​០។

ជ័យ​ជម្នះ​ដ៏​សំខាន់​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ការពារ​តំណែង​ជើង​ឯក​មាន​១១​ពិន្ទុ​ដាច់​គេ​នៅ​កំពូល​តារាង​គិត​ត្រឹម​សប្ដាហ៍​ទី​២៣​ ខណៈ​ក្របខ័ណ្ឌ​ Serie A នៅ​សល់​១៥​សប្ដាហ៍​ទៀត​នឹង​ចប់​រដូវ​កាល​ហើយ។​​ គ្រាប់​បាល់​របស់​ Ronaldo កើត​ឡើង​នៅ​នាទី​​៧០​ ជា​ការ​លោត​តែត​បញ្ចូល​ទី​តាម​រយៈ​ការ​លើក​បាល់​ជ្រុង។​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​បច្ចុប្បន្ន​មាន​១៨​គ្រាប់​ហើយ​គឺ​ជា​ Top Scorer នៅ​លីគ​អ៊ីតាលី​ ហើយ​បើ​គិត​លើ​គ្រប់កម្មវិធី​ Ronaldo ស៊ុត​បាន​២០​គ្រាប់​ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣១​ប្រកួត​ឲ្យ​ Juventus៕

ប្រភព៖ Goal ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់