• 2019-02-10 03:20:02
  • ព័ត៌មាន

Real Madrid ឡើង​ឈរ​លេខ២ក្រោយលត់ AT Madrid ៣-១

  • 2019-02-10 03:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ក្រុម​​អធិរាជ​ស​ Real Madrid បាន​ឡើង​ទៅ​ឈរ​លេខ​២​​តាម​ពី​ក្រោយ​ក្រុម​លេខ​១​ FC Barcelona នៃ​លីគ​កំពូល​អេស្ប៉ាញ​ហើយ​ បន្ទាប់​ពី​បាន​​យក​ឈ្នះ​ក្រុម​ខ្លាំង​ Atletico Madrid ដោយ​លទ្ធផល​ ៣-១​ ក្នុង​សប្តាហ៍​ទី​២៣។

Casemiro ស៊ុត​គ្រាប់​ទី​១ (ប្រភព​រូបថត៖ Dailymail)

ការ​ប្រកួត​យប់​មិញ​ ក្រុម​ភ្ញៀវ​ Real​ Madrid បាន​បំប៉ោង​​សំណាញ់​ទី​របស់​ Atletico Madrid ដោយ​ការ​ទាត់​បក​ក្រោយ​យ៉ាង​ល្អ​របស់​កីឡាករ​ប្រេស៊ីល​ Casemiro នៅ​នាទី​ទី១៦​ដើម្បី​នាំ​មុខ​ ១-០ ប៉ុន្តែ​ការ​នាំ​មុខ​នេះ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​​តាម​ស្មើ​ ១-១ វិញ​ដោយ​ការ​ស៊ុត​របស់​ខ្សែ​ប្រយុទ្ធ​ Griezmann នៅ​នាទី​ទី​២៥។

Griezmann ស៊ុត​គ្រាប់​បាល់តាម​ស្មើ (ប្រភព​រូបថត៖ Dailymail)

យ៉ាង​ណា​មុន​ចប់​វគ្គ​ទី​១​ អធិរាជ​ស​ទទួល​បាន​បាល់​ពិន័យ​​ស៊ុត​១១​ម៉ែត្រ​​ដែល​ស៊ុត​បាន​សម្រេច​ដោយ​ខ្សែ​ការពារ​ Sergio Ramos នៅ​នាទី​ទី​៤៣។ នៅ​វគ្គ​ទី​២​សមាជិក​ដែល​ទើប​ប្តូរ​ចូល​ Gareth Bale ស៊ុត​​ចូល​គ្រាប់​បាល់​ទី​៣​ដើម្បី​ឈ្នះ​ក្នុង​លទ្ធផល​ ៣-១។ នៅ​នាទី​ទី​៨​ កីឡាករ​ Thomas របស់​ AT Madrid ទទួល​បាន​កាត​ក្រហម​បណ្តេញ​ចេញ​ពី​លាន។

Ramos ស៊ុត​ប៉េណាល់ទី (ប្រភព​រូបថត៖ Dailymail)

គិត​ត្រឹម​សប្តាហ៍​ទី​២៣​នេះ​ ក្រុម​អ្នក​មាន​បុណ្យ​ FC Barcelona ឈរ​លើ​កំពូល​តារាង​មាន​៥០​ពិន្ទុ​សល់​មួយ​ប្រកួត​ក្នុង​ថៃ​ ខណៈ​លេខ​២​ Real Madrid មាន​៤៥​ពិន្ទុ​ និង​លេខ​៣​ Atletico Madrid មាន​​៤៤​ពិន្ទុ៕

Gareth Bale ស៊ុត​គ្រាប់​ទី​៣​ឲ្យ​ Real Madrid (ប្រភព​រូបថត៖ Dailymail)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់