- 2019-02-09 13:26:10
- ព័ត៌មាន
Cam-All-Star ឈ្នះ Muangthong United ២-១
- 2019-02-09 13:26:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cam-All-Star ឈ្នះ Muangthong United ២-១
ចន្លោះមិនឃើញ
ក្រុមម្ចាស់ផ្ទះ Cambodia All Star ទទួលបានជ័យជម្នះលើក្រុមភ្ញៀវ Muangthong United ដោយលទ្ធផល ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញថ្ងៃសៅរ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
Cambodia All Stars រកបាន២គ្រាប់នៅវគ្គទី១ បន្ទាប់ពីលេងបានល្អ យល់ចិត្តគ្នាដោយគ្រាប់ទី១រកបានដោយខ្សែប្រយុទ្ធបរទេស Privat និងគ្រាប់ទី២រកបានដោយខ្សែបម្រើលេខ១៧ ឈិន ឈឿន ខណៈក្រុមភ្ញៀវរកគ្រាប់បាល់មិនបានឡើយ៤៥នាទីដំបូង។
ប៉ុន្តែនៅវគ្គទី២ Muangthong United បានដាក់សម្ពាធយ៉ាងខ្លាំងលើក្រុមម្ចាស់ផ្ទះរហូតទទួលបានឱកាសស៊ុតហ្វ្រីឃីកបានសម្រេច១គ្រាប់ដើម្បីតាមពីក្រោយ ២-១។ លទ្ធផលនេះរក្សារហូតចប់ការប្រកួត៕