• 2019-02-09 03:16:36
  • ព័ត៌មាន

Phil Jones​ បន្ត​កុងត្រា​ជាមួយ Man Utd រហូត​ដល់​ឆ្នាំ​២០២៣

  • 2019-02-09 03:16:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ Manchester United កីឡាករ Phil Jones បាន​​ពង្រីក​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​ដល់​ឆ្នាំ​២០២៣។

Jones វ័យ​២៦​ឆ្នាំ​បង្ហាញ​ខ្លួន​បាន​២០៨​ប្រកួត​នៅ Old Trafford ក្នុង​នោះ​១៦​ប្រកួត​នៅ​រដូវ​កាល​នេះ ចាប់​តាំង​ពី​ផ្ទេរ​ពី​ក្លឹប Blackburn Rovers កាល​ពី​ឆ្នាំ​២០១១ ក្នុង​តម្លៃ​ខ្លួន​១៧​លាន​ផោន។ អ្នក​ចាត់​ការ​បណ្ដោះអាសន្ន​​លោក  Ole Gunnar Solskjaer បាន​និយាយ​ថា កុងត្រា​ថ្មី​នេះ​សម្រាប់​ខ្សែ​ការពារ​សញ្ជាតិ​អង់គ្លេស​​គឺ​ជា​កុងត្រា​ដែល​ក្លឹប​មាន​គម្រោង​ទុក​មុន។

Solskjaer បន្ត​ថា Jones ធ្លាប់​ឈ្នះ​ពាន Premier League, FA Cup ហើយ Europa League ហើយ​ពេល​នេះ​ជា​​កីឡាករ​សិស្ស​ច្បង​ម្នាក់។ Manchester United មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​សោះ​​ចាប់​តាំង​ពី Solskjaer ចូល​មក​ដឹក​នាំ​ជំនួស​កន្លែង Jose Mourinho ពោល​១០​ប្រកួត​ឈ្នះ​៩ ស្មើ​១៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់