• 2019-02-08 23:56:00
  • កីឡា​ផ្សេង​ៗ

ទូរស័ព្ទ និងកុំព្យូទ័រលែងប្រើនឹងយកធ្វើជាមេដាយអូឡាំពិកនៅជប៉ុន

  • 2019-02-08 23:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់មេដាយទាំងកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នឹងធ្វើពីសំណល់ គ្រឿងអេឡិចត្រូនិចដែលលែងប្រើប្រាស់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអ្នកនាំពាក្យ។

ផែនការដែលទទួលការសាទរនេះមិនមែនទើបតែចាប់ផ្ដើមនោះទេ គឺជប៉ុនបានធ្វើឡើងតាំងពីឆ្នាំ២០១៧មកម្ល៉េះ គឺប្រមូលយកសំណល់គ្រឿងអេឡិចត្រូនិចដែលបោះបង់ចោលដូចជា ទូរស័ព្ទ និងកុំព្យូទ័រយួរដៃដើម្បីយកទៅរំលាយ ច្នៃធ្វើជាមេដាយ។

អ្នករៀបចំកម្មវិធីឲ្យដឹងថាពួកគេត្រូវការរំលាយគ្រឿងអេឡិចត្រូនិច ធ្វើជាមេដាយមាសទម្ងន់ ៣០,៣គីឡូក្រាម មេដាយប្រាក់ ទម្ងន់ ៤១០០គីឡូក្រាម និងមេដាយ សំរិទ្ធទម្ងន់ ២៧០០គីឡូក្រាម ហើយមានការប៉ាន់ស្មានថា នៅខែមិនាខាងមុខ គ្រប់យ៉ាងនឹងរួចរាល់។

នៅពេល គ្រប់តម្រូវការជប៉ុន នឹងចាប់ផ្ដើមរចនា និងផលិតមេដាយរបស់ខ្លួនដើម្បីត្រៀមលក្ខណ: សម្រាប់កីឡាអូឡាំពិក រដូវក្ដៅ ដែលចាប់ផ្ដើមពីថ្ងៃទី ២៤កក្កដា ដល់ថ្ងៃទី៩ សីហា ឆ្នាំ២០២០។ គួររម្លឹកថាអូឡាំពិកនៅទីក្រុង រីយ៉ូ ឆ្នាំ២០១៦ ប្រទេសប្រេស៊ីលបានធ្វើមេដាយ ប្រាក់ និងសំរិទ្ធពីវត្ថុធាតុអេតចាយប្រមាណ ៣០%៕

ប្រភព៖ CNN ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់