• 2019-02-08 11:07:03
  • បាល់ទាត់

ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​មណ្ឌល​សៀមរាប​៖ Next Step​ ខ្លាំង​ដោយ​សារ​មាន​បេះដូង​ជា​ក្រុម​

  • 2019-02-08 11:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​បាល់ទាត់​ Next Step​ ជើង​ឯក​ឆ្នាំ​ចាស់​មណ្ឌល​ខេត្ត​សៀមរាប​ ថា​ក្រុម​របស់​ខ្លួន​ខ្លាំង​នោះ​គឺ​លេង​ដោយ​យល់​ចិត្ត​គ្នា​ បើ​ទោះ​ជា​មិន​បាន​ទាត់​សម​ជើង​ជា​មុន​ក្ដី​ ​ព្រោះ​ធ្លាប់​ចាប់​ដៃគ្នា​មិន​តិច​ជាង​១០ឆ្នាំ​រួចហើយ។​

ទិដ្ឋភាពព្រឹកមិញ

លោក​ ឆុន​ ចាន់នី​ ប្រធាន​ក្រុម​បាល់ទាត់​ខាងលើបាន​ឲ្យ​ដឹង​ថា​ មិន​ទាន់​ហ៊ាន​និយាយ​ថា​អាច​ការពារ​ជើងឯក​ប្រចាំ​មណ្ឌល​សៀមរាប​នេះ​បាន​ឬ​យ៉ាង​ទេ​ ចាំ​មើល​សិន​ ព្រោះ​ឥលូវ​មាន​ក្រុម​ច្រើន​ ហើយ​អ្នក​ណា​ៗ​ក៏​ចេះ​លេង​បាល់​ដែរ​ ណា​មួយ​កីឡាករ​ជំនាន់​ក្រោយ​ក្មេង​ អាច​កម្លាំង​ជាង​ទៅ​ទៀត។​

ទិដ្ឋភាពព្រឹកមិញ

កីឡាករ​វ័យ​ ២៤​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​របស់​ខ្លួន​មិន​បាន​ហ្វឹកហាត់​ ឬ​លេង​សម​ជា​មួយ​គ្នា​មុន​ការ​ប្រកួត​នេះ​ឡើយ​ ដោយ​សារ​តែ​ម្នាក់​ៗ​រវល់​រៀង​ខ្លួន។ បើ​ទោះ​ជា​មិន​បាន​លេង​ជុំ​គ្នា​មែន​ ប៉ុន្តែ​ពួកគេ​លេង​តាម​កន្លែង​ធ្វើ​ការ​ឬ​ជា​មួយ​មិត្តភ័ត្ក​របស់​គេ​ខ្លះៗ​ផង​ដែរ។​ យ៉ាង​ណា​មិញ​បុរស​ប្រធាន​ក្រុម​ខាង​លើ​នេះ​ បញ្ជាក់​ថា​ ក្រុម​របស់​ខ្លួន​គឺ​ធ្លាប់​លេង​ច្រើន​ឆ្នាំ​មក​ហើយ​ ពោល​យ៉ាង​ហោច​ណាស់​ក៏​ជាង​១០ឆ្នាំ​ដែរ​ ដូច្នេះ​អាច​ថា​របៀប​លេង​គឺ​នៅ​ដដែល។​ ចំណុច​ខ្លាំង​របស់​ក្រុម​ខ្លួន​គឺ​ការ​លេង​យល់​ចិត្ត​គ្នា​បំផុត​នេះ​ហើយ​ទើប​អាច​ឈ្នះ​ជើងឯក​លេខ​១​ នៅ​មណ្ឌល​សៀមរាប​ឆ្នាំ​មុន​នេះ។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ ក្រុម​បាល់ទាត់​ Next Step​ ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​មុន​នៅ​មណ្ឌល​ខេត្ត​សៀមរាប​ សម្រាប់​ថ្ងៃ​បើក​ឆាក​ទី១​នេះ​ក្រុម​របស់​ពួកគេ​មិន​ទាន់​ដល់​ពេល​ប្រកួត​នោះ​ឡើយ​ ប៉ុន្តែ​ត្រូវ​ប្រកួត​នៅ​ព្រឹក​ស្អែក​ថ្ងៃ​ទី៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩។​

- កម្មវិធី​កម្សាន្ត​នៅ​យប់ទី១​ ​ថ្ងៃ​ទី៨​ ខែ​កុម្ភៈ​ គឺ​មិន​មាន​ការ​ប្រគំ​តន្រ្តី​នោះ​ទេ​ ប៉ុន្តែ​មាន​ការ​ចាក់​ភ្លេង​ផង​ដែរ​។

- កម្មវិធី​កម្សាន្ត​នៅ​យប់ទី២ ​ថ្ងៃ​ទី៩​ ខែ​កុម្ភៈ​ គឺ​មាន​ការ​ប្រគំ​តន្ត្រី​ ដោយ​មាន​តារា​ជួរមុខ​នៅ​កម្ពុជា​ដូចជា ​កញ្ញា​ ឱក សុគន្ធកញ្ញា​ លោក​ ឆន​ សុវណ្ណរាជ ​កញ្ញា​ សួស​ វីសា ​កញ្ញា​ រ៉េត​ ស៊ូហ្សាណា​ លោក ដួង​ វិរៈសិដ្ឋ​ និង​ DJ Maili​។​

- កម្មវិធី​កម្សាន្ត​នៅ​យប់ទី៣ ​ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ គឺ​មាន​ការ​សម្ដែង​ពី​លោក​ ព្រាប​ សុវត្តិ​ អ្នកនាង​ ពេជ្រ​ សោភា​ លោក​ នីកូ​ លោក​ នី​ រតនា​ លោក​ Step​ និង​ DJ Maili​ ហើយ​ក៏​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្សមាស​ផង​ដែរ។​

ទិដ្ឋភាពប្រគំតន្រ្តីមណ្ឌលមុន

​ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​សៀមរាប៖

  • ក្រុម​លេខ​១-ទទួល​បាន ១៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ២-​ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៣-​ទទួល​បាន ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤-​ទទួល​បាន ២០០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​សៀមរាប​នេះ​ទៅ​គឺ៖

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦-១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។ ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់