• 2019-02-08 09:51:20
  • កីឡា​ផ្សេង​ៗ

​សូហ្វតេន្នីស ពាន​សម្ដេច​ក្រឡា​ហោម​ ស ខេង ​ឆ្នាំ​នេះ​កីឡាករ​រីក​ចម្រើន​ជាង​ឆ្នាំ​មុន

  • 2019-02-08 09:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​សូហ្វតេន្នីស​​ពាន​សម្ដេច​ក្រឡា​ហោម​ ស ខេង លើក​ទី​៦ បាន​ចាប់​ផ្ដើម​បើក​ការ​ប្រកួត​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​គ្រោង​​​បិទ​វគ្គ​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ។

យី សារិន

​ក្នុង​ឱកាស​បើក​កម្មវិធី​លោក យី សារិន គ្រូ​បង្វឹក​​ជម្រើស​ជាតិ​សូហ្វតេន្នីស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​សមត្ថភាព​កីឡាករ​ ដែល​ចូល​រួម​ឆ្នាំ​​នេះ​មាន​ការ​រីក​ចំរើន​ជាង​កាល​ពី​ឆ្នាំ​មុន ដែល​ឆ្នាំ​នេះ​កីឡាករ​ខ្លាំង​ទាំង​​​ការ​វាយ​សេវា ទទួល​ សេវា កម្លាំង កាយ ពិសេស​បច្ចេកទេស​រីក​ចំរើន​គួរឲ្យ​កត់សម្គាល់។ ​ចំពោះ​​ចំនួន​​ចូល​រួម​​ឆ្នាំ​នេះ​​មិន​មាន​ភាព​ខុស​ប្លែក​ច្រើន​ឡើយ ពោល​​​គឺ​​មាន​​ប្រដំប្រសង​​ ឆ្នាំ​មុន​ៗ។

​លោក​បន្ថែម​ថា ការ​បង្កើត​ពាន​ក្នុង​ស្រុក​បែប​នេះ​ជា​រឿង​ល្អ​មែនទែន សម្រាប់​កីឡាករ ពី​ព្រោះ​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​បទ​ពិសោធ​កាន់​តែ​ច្រើន។ ជា​ង​​នេះ​ទៅ​ទៀត​កីឡាករ​​​គ្រប់​រូប ​ក៏​អាច​រក្សា​សមត្ថភាព​របស់​ខ្លួន ​​និង​អាច​ដឹង​ពី​សមត្ថភាព​របស់​​ក្រោយ​ពេល​​​​ប្រឹងប្រែង​ហ្វឹកហាត់​​។

​​ព្រឹត្តិការណ៍ ប្រកួត​កីឡា​​សូហ្វតេន្នីស​​ពាន​សម្ដេច​ក្រឡា​ហោម​ ស ខេង លើក​ទី​៦ ​មាន​​ក្លឹប​​ និង​សមាគម​ចូល​រួម​ចំនួន ៨ ​គឺ ក្រសួង​មហាផ្ទៃ, អគ្គ​នគរបាល​ជាតិ, ក្រសួង​ការពារ​ជាតិ, ខេត្ត​កំពង់​ស្ពឺ, កំពង់​ឆ្នាំង, អង្គការ​មិត្ត​សម្លាញ់​​ និង​ក្លឹប​ជប៉ុន។ វិញ្ញាសា​ប្រកួត​មាន​ចំនួន៧​គឺ​ វិញ្ញាសា វាយ​ឯកត្តជន បុរស-នារី, វាយ​គូរ​បុរស- នារី, វាយ​ឯកត្តជន​​យុវជនអាយុក្រោម១៨ឆ្នាំ វាយ​គូរ​បុរស​ក្របខ័ណ្ឌ ខ និង​វិញ្ញាសា វាយ​គូរ​យុវជនអាយុក្រោម១៨ឆ្នាំ៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់