• 2019-02-09 00:39:00
  • ព័ត៌មាន

ខ្លោច​ចិត្ត! សុនខ​របស់​ Sala នៅ​តែ​អង្គុយ​មាត់​ទ្វារ​រង់ចាំ​ផ្លូវ​ម្ចាស់​រាល់​ថ្ងៃ​

  • 2019-02-09 00:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​គួរ​ឲ្យ​រន្ធត់​មួយ​នៅ​ពេល​ដែល​ប៉ូលិស​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ថា​ Emiliano Sala និង​ពីឡុត​ បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុ​កាល​ធ្លាក់​យន្តហោះ​នៅ​ក្នុង​សមុទ្រ​អង់គ្លេស។​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​ Cardiff City ក្រោយ​ក្លឹប​ទិញ​ពី Nantes នៃ​ក្របខ័ណ្ឌ​កំពូល​បារាំង​ក្នុង​តម្លៃ​១៥​លាន​ផោន។ បន្ទាប់​លា​មិត្ត​រួម​ក្រុម​រួច​ Sala បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ធន់​ស្រាល​១​គ្រោះ​ពី​បារាំង​ទៅ​កាន់​​វែល​តែ​ជា​អកុសល​យន្ត​ហោះ​បាន​ធ្លាក់​ ហើយ​ប៉ូលិស​ទើប​រក​សាកសព​ឃើញ​កាល​ពី​ម្សិលមិញ។​

Sala គឺ​ជា​កីឡាករ​ឆ្នើម​មួយ​រូប​ និង​ជា​មនុស្ស​រួសរាយ​រាក់ទាក់​ និង​ដាក់​ខ្លួន​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​មិត្ត​រួម​ក្រុម​។​ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ថែម​ទាំង​មាន​ភក្ដី​ភាព​ជាមួយ​សត្វ​ឆ្កែ​ថែម​ទៀត​ផង។​ Sala តែង​ចំណាយ​ពេល​ទំនេរ​ជាមួយ​ឆ្កែ​របស់​គេ​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា​ Nala។

រឿង​​គួរ​ឲ្យ​ខ្លោច​ចិត្ត​មួយ​ទៀត​នោះ​គឺ​ Nala មិន​បាន​ដឹង​ពី​ការ​ស្លាប់​របស់​ម្ចាស់​វា​នោះ​ទេ ដោយ​តែងតែ​អង្គុយ​មាត់​ទ្វារ​ចាំ​ផ្លូវ​ម្ចាស់​រាល់​ថ្ងៃ​។ នេះ​បើ​តាម​រូប​ថត​ និង​សំណេរ​ដែល​មនុស្ស​ជិតស្និទ្ធ​របស់​កីឡាករ​ Emiliano Sala បាន​បង្ហោះ​ឲ្យ​ដឹង​លើ​បណ្ដាញ​សង្គម៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់