• 2019-02-08 02:52:33
  • ព័ត៌មាន

មើល​វីដេអូ​ជាង​២​នាទី​បង្ហាញ​ពី​គ្រាប់​បាល់​ស្អាត​ៗរបស់​ Emiliano Sala

  • 2019-02-08 02:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Emiliano Sala បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ បើ​តាម​ការ​បញ្ជាក់​ជា​ផ្លូវការ​ពី​ប៉ូលិស​កាល​ពី​យប់​មិញ​ក្រោយ​គេ​ធ្វើ​កោសលវិច័យ​លើ​សាកសព​ដែល​បាន​រក​ឃើញ​ពី​បំណែក​យន្តហោះ​ធ្លាក់​១គ្រឿង​​នៅ​បាត​សមុទ្រ​។

យន្តហោះ​​ដឹក​កីឡាករ Sala និង​ពីឡុត David Ibbotson បាន​បាត់​​​ចេញ​ពី​រ៉ាដា​កាល​ពី​ថ្ងៃ​ទី ២១ ខែ មករា ពេល​ដែល​ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​អាហ្សង់ទីន​ចេញ​ដំណើរ​ពី​ប្រទេស​បារាំង​​ ទៅ​កាន់​ប្រទេស​វែល។ Cardiff City បាន​ទិញ​ Sala ពី Nantes នៃ​ក្របខ័ណ្ឌ​កំពូល​បារាំង​ក្នុង​តម្លៃ​១៥​លាន​ផោន។​

ទោះ​​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​សូម្បី​១​ប្រកួត​ឲ្យ​ Cardiff ប៉ុន្តែ Sala ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខ្សែ​ប្រយុទ្ធ​មាន​គុណភាព​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់​ក្រោយ​​ស៊ុត​បញ្ចូល​ទី​បាន​៤២​គ្រាប់​នៅ​១២០​ប្រកួត​ឲ្យ​ Nantes។ ខាង​ក្រោម​​ជា​វីដេអូ​បង្ហាញ​ពី​​គ្រាប់​បាល់​ស្អាត​ៗ​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​៖

ប្រភព៖ Goal ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់