• 2019-02-08 01:49:35
  • ព័ត៌មាន

Silva ៖ ​៨​ថ្ងៃ​មុន​យើង​​គិត​ថា​ Man City អស់​ឱកាស​ដណ្ដើម​ League បាត់​ទៅ​ហើយ​

  • 2019-02-08 01:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bernardo Silva បាន​សារភាព​ថា​ រូប​គេ​ក៏​ដូច​ជា​មិត្ត​រួម​ក្រុម​ម្នាក់​ៗ​សុទ្ធ​តែ​គិត​ថា​ឱកាស​ដណ្ដើម​ពាន​ Premier League របស់​ Manchester City បាន​ចប់​ទៅ​ហើយ​នៅ​ពេល​ចាញ់​ Liverpool ៥​ពិន្ទុ​កាល​ពី​៨​ថ្ងៃ​មុន។​

ក្រោយ​ឈ្នះ​ Everton ២​ទល់​នឹង​០ ក្រុម​លោក​ Pep Guardiola បាន​ឡើង​លើ​កំពូល​តារាង​កាល​ពី​ម្សិល​មិញ​ក្រោយ​ខកខាន​រយៈ​ពេល​២​ខែ​។​ ​ City លើ​ Liverpool ដោយ​សារ​គ្រាប់​បាល់​ចំណេញ​ហើយ​ថែម​ទាំង​លេង​មុន​ចំនួន​​១ប្រកួត​ថែម​ទៀត។​

យ៉ាងណា​ Silva នៅ​តែ​មាន​មោទនភាព​ចំពោះ​ក្រុម​បើ​ទោះ​ជា​ពួកគេ​ធ្លាប់​បាត់​បង់​សង្ឃឹម​ម្ដង​ហើយ​ក៏​ដោយ។​ "City នៅ​តែ​ជា​ជើង​ឯក​ ហើយ​យើង​ដឹង​ពី​កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ។​ ប៉ុន្មាន​ថ្ងៃ​មុន​ គ្រប់​គ្នា​គិត​ថា​ Premier League ចប់​ទៅ​ហើយ​ ប៉ុន្តែ​ពេល​នេះ​ពួក​យើង​កំពុង​ឈរ​នៅ​កំពូល​តារាង"។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​និយាយ​ដូច្នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់