• 2019-02-04 04:55:13
  • ប្រដាល់

រិន សារ័ត្ន ត្រូវ​ប៉ះ​កីឡាករអាមេរិកខែមីនានៅមីយ៉ាន់ម៉ា​

  • 2019-02-04 04:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​ រិន សារ័ត្ន​ ត្រូវ​​បាន​ចាប់​គូ​ឲ្យ​ឡើង​សង្វៀន​​ធំ​ ONE ទៀត​ហើយ​​ដោយ​ត្រូវ​ប៉ះ​អ្នក​លេង​ឆ្លង​ទ្វីប​គឺ​កីឡាករ​អាមេរិក​ Tial Thang​ ​ ​ថ្ងៃ​ទី​៨​ ខែ​មីនា ឆ្នាំ​២០១៩​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ONE ព្រឹក​ថ្ងៃ​ចន្ទ​ ទី​៤​ ខែ​កុម្ភៈ​នេះ។

រិន សារ័ត្ន (ឆ្វេង) វ៉ៃ​នៅ​សង្វៀន ONE កន្លង​មក (រូបថត៖ sherdog)

រិន សារ័ត្ន​ បាន​ឡើង​សង្វៀន​​គុន​ចម្រុះ​ MMA ៩​ដង​ហើយ​គឺ​ឈ្នះ​៣​ និង​ចាញ់​៦​ដោយ​ចុង​ក្រោយ​នៅ​​ថ្ងៃ​​ទី​៦​ ខែ​តុលា​ ឆ្នាំ​២០១៨​ ​រិន សារ័ត្ន​ បាន​ចាញ់​កីឡាករ​ Mario Satya ក្នុង​ទឹក​ទី​៣ នៅ​ប្រទេស​ថៃ។ ចំណែក​កីឡាករ​អាមេរិក​ Tial Thang វិញ​​មិន​ធ្លាប់​បាន​ប្រកួត​សង្វៀន​​ ONE ឡើយ​ ប៉ុន្តែ​គេ​មិន​ដឹង​ច្បាស់​ពី​​ប្រវត្តិ​ប្រកួត​នៅ​សង្វៀន​ផ្សេង​ឡើយ​ជា​ពិសេស​នៅ​ទឹក​ដី​អាមេរិក។

ក្នុង​ព្រឹត្តិការណ៍​ ONE: Reign of Valor ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នេះ​​ ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ Zebastian Kadestm របស់​ប្រទេស​ស៊ុយអែត​ត្រូវ​ដាក់​ខ្សែ​ក្រវាត់​ទម្ងន់​ Welterweight World Champion ឲ្យ​​កីឡាករ​កាហ្សាស្ថាន​ Georgiy Kichign ដណ្តើម៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់