• 2019-02-04 02:37:13
  • ប្រដាល់

​ស្រីខួច​ ប្រាប់​ចំណុច​ខ្លាំង​របស់​ ស្រីពៅ​ អាច​យកឈ្នះកីឡាករថៃ Rika​​

  • 2019-02-04 02:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​សៅរ៍​ ទី​១៦​ ខែ​កុម្ភៈ​ខាង​មុខ​នេះ​នឹង​មាន​វត្តមាន​​កីឡា​ការិនី​កម្ពុជា​ នៅ ស្រីពៅ​ ត​ទល់​នឹង​ជើង​ខ្លាំង​ម្ចាស់​​ផ្ទះ​លើ​សង្វៀន​អន្តរជាតិ​ ONE​ ធ្វើ​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​​ដែល​ធ្វើ​ឲ្យ​កីឡា​ការិនី​កម្ពុជា​ វី ស្រីខួច​ ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​ជឿ​ជាក់​លើ​កីឡា​ការិនី​​កម្ពុជា​​នឹង​ទទួល​បាន​ជ័យជម្នះ។

កីឡាការិនី នៅ ស្រីពៅ

វី​ ស្រីខួច​ និយាយ​ថា ៖«ខ្ញុំ​សរសើរ​ ស្រីពៅ​ ត្រង់​ឆាប់​ចាប់​បាន​ណាស់​ ហើយ​គាត់​ខំ​ទាល់​តែ​ចេះ​តែ​ម្តង។ បើ​ឲ្យ​ប្រៀប​ជា​មួយ​ខ្ញុំ​វិញ​ គាត់​រហ័ស​ជាង​ខ្ញុំ​ឆ្ងាយ​ មក​ពី​គាត់​មាឌ​តូច​ជាង​ តែ​បើ​និយាយ​ទៅ​ គាត់​រហ័ស​អីចឹង​តែ​ម្តង»។

«​ពេល​ទំនេរ​ពី​ហាត់​ យើង​ទៅ​ក្រៅ​ដើរ​លេង​ជា​មួយ​គ្នា​ ពេល​ខ្លះ​អង្គុយ​បង្អាប់​គ្នា​ចុះ​ឡើង។ តែ​តាម​ពិត​ទៅ​ ស្រីពៅ​ ហើយ​នឹង​ខ្ញុំ​ខុស​គ្នា​បន្តិច។ គាត់​តែង​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ​រហូត​ ឯ​ខ្ញុំ​វិញ​មិន​សូវ​ចេះ​ទេ! ខ្ញុំ​និយាយ​តាម​ត្រង់​ ខ្ញុំ​អរ​គុណ​គាត់​ខ្លាំង​ណាស់​ ពេល​ខ្ញុំ​ត្រូវ​ការ​អ្វី​ក៏​គាត់​ជួយ​ខ្ញុំ​ដែរ។ ពេល​ខ្លះ​យើង​អត់​មាន​លុយ​ចាយ​អី​ យើង​ដឹង​តែ​ចេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ចេះ​ជួយ​ឲ្យ​កម្លាំង​ចិត្ត​គ្នា​ជា​និច្ច។ ម្នាក់​ៗ​ចង់​ឃើញ​គ្នា​បាន​ជោគ​ជ័យ​ដូច​គ្នា»។

វី ស្រីខួច​ បាន​ប្រាប់​ នៅ ស្រីពៅ​ កុំ​ឲ្យ​គិត​ច្រើន​ដូច​រូប​នាង។ «ខ្ញុំ​ធ្លាប់​វាយ​ក្នុង​ទ្រុង​នៅ​ ONE​ ​៣​ដង​ដែរ​ អីចឹង​ខ្ញុំ​មាន​បទ​ពិសោធ​ច្រើន​ដែរ។ ពេល​ប្រកួត​ម្តង​ៗ​ ខ្ញុំ​ចេះ​តែ​បារម្ភ​ខ្លាច​គេ​ចូល​ចាប់​ អីចឹង​ខ្ញុំ​វាយ​អត់​ចេញ​ទេ»។

«ខ្ញុំ និង​ ស្រីពៅ​ បាន​​មើល​វីដេអូ​ប្រកួត​របស់​ Rika​ ឃើញ​ថា​ ខាង​គេ​ពូកែ​ចាប់​ក្រោម​ខ្លាំង​ អីចឹង​ខ្ញុំ​ប្រាប់​ស្រីពៅ​ ថា​ ឲ្យ​ប្រើ​ចំណុច​​ខ្លាំង​គាត់​ ជា​ពិសេស​ខាង​ប្រើ​ដៃ​ វាយ​ Rika​ ទៅ​ ហើយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​គេ​ចូល​ចាប់​បាន»។

ប្រសិន​បើ​ នៅ​ ស្រីពៅ​ អាច​ការពារ​ខ្លួន​ពី​ការ​ចូល​ចាប់​ក្រោម​បាន​មែន​ ស្រីខួច​ មាន​ជំនឿ​ចិត្ត​ថា​មិត្តភក្តិ​នាង​នឹង​​ទទួល​បាន​លទ្ធផល​ល្អ​​ត្រឡប់​មក​ផ្ទះ​វិញ​ជាមិនខាន។

«បើ​និយាយ​ពី​ខាង​ដាល់​ ខាង​ទាត់​ជើង​ ឬ​ប្រដាល់​តែ​ម្តង​ ខ្ញុំ​គិត​ថា​ Rika​ មិន​អាច​ប្រៀប​ជា​មួយ ស្រីពៅ​ ទេ»៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់