• 2019-02-02 23:49:00
  • ព័ត៌មាន

Dzeko ត្រូវពិន័យមិនឲ្យលេង២ប្រកួតដោយសារជេរអាជ្ញាកណ្ដាល

  • 2019-02-02 23:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Edin Dzeko ខ្សែប្រយុទ្ធរបស់ក្រុម Roma ត្រូវពិន័យមិនឲ្យលេង Italian Cup ចំនួន២ប្រកួតនិងបង់ប្រាក់ចំនួន ១ម៉ឺនអឺរ៉ូ ជុំវិញការជេរប្រមាថអាជ្ញាកណ្ដាលក្នុងការប្រកួតទល់នឹង Fiorentina កាលពីថ្ងៃពុធ។

កីឡាករ វ័យ៣២ឆ្នាំត្រូវពិន័យកាតក្រហមនៅនាទី៧២ ក្រោយឈ្លោះប្រកែកជាមួយអាជ្ញាកណ្ដាល លោក Gianluca Manganiello។ នៅក្នុងវីដេអូកំពុងក្ដៅលើបណ្ដាញសង្គមគេឃើញ Dzeko ថែមទាំងបានស្ដោះទឹកមាត់ដាក់អាជ្ញាកណ្ដាលថែមទៀត ប៉ុន្តែករណីនេះមិនត្រូវបានចោទក្នុងរបាយការណ៍លោក Manganiello នោះទេ។

តារាជើងស៊ុតសញ្ជាតិបូស្នីពិន័យពីបទ ប្រឆាំងនឹងការសម្រេចរបស់អាជ្ញាកណ្ដាល និងការបង្ហាញកាយវិការមិនសមរម្យបូករួមនឹងពាក្យសម្ដីធ្ងន់ៗខ្វះក្រមសីលធម៌ជាកីឡាករ។ ការពិន័យនឹងអនុវត្តសម្រាប់រដូវកាលក្រោយដោយសារ Roma បានធ្លាក់ចេញពី Italian Cup បាត់ទៅហើយក្រោយចាញ់ Fiorentina ៧-១៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់