• 2019-02-02 07:26:11
  • បាល់ទាត់

Emery ថា​គ្មាន​គ្រូ​​ណា​ល្អ​ជាង Guardiola ទេ​ព្រោះ​​អ្នក​ទាំង​២​ជួប​គ្នា​១១​លើក Emery មិន​ដែល​ឈ្នះ

  • 2019-02-02 07:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Unai Emery បានកោតសរសើរលោក Pep Guardiola ជា​គ្រូ​បង្វឹក​ដ៏ល្អបំផុត​នៅ​លើ​ផែនដី។

គ្រប់​កន្លែង​ដែល Guardiola ដឹកនាំ លោក​តែង​ធ្វើ​ឲ្យ​កីឡាករ​របស់​លោក​មាន​ឈ្មោះ​ល្បី និង​តែង​មាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ជា​ច្រើន​ពី​ក្លឹប​មិន​ថា​នៅ Barcelona , Bayern Munich និង បច្ចុប្បន្ននៅ Manchester City ។

​​លោក Emery និងលោក Guardiola បាន​តតាំង​គ្នា​ចំនួន​១១​លើក​ក្នុង​អាជីព​របស់​គ្រូ​បង្វឹក​ទាំង​២​នេះ ហើយ​ គ្រូ​បង្វឹក​របស់ Man City មិន​ដែល​ចាញ់​សូម្បី​ម្តង ដោយ​មាន​កំណត់ត្រា​ឈ្នះ​៧​លើក និង ស្មើ​៤​លើក។

ការ​ប្រឈម​មុខ​ចុងក្រោយ​របស់​អ្នក​ទាំង​២ Emery ដឹកនាំ​ Arsenal ចាញ់​ក្នុង​ដី​នៅ Emirates ដោយ​លទ្ធផល ០-២ នៅក្នុងក្របខ័ណ្ឌ Premier League ។

ខណៈ​ដែល​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ កំពុង​ដឹកនាំ​ដែល​កីឡាករ​មាន​សម្ថភាព និង លទ្ធភាព​ហិរញវត្ថុ​មិន​ចេះ​រីងស្ងូត Emery ត្រូវ​មក​ទទួល​ថ្ម​បាក់​ពី Arsene Wenger ដឹកនាំ​ក្លឹប​ដែល​ចាយ​ត្បិតត្បៀត​បំផុត។

Emery បាន​និយាយ​ថា "ខ្ញុំ​បាន​វិភាគ​ក្រុម និង គ្រូ​បង្វឹក​ជា​ច្រើន​ហើយ​វា​ពិបាក​រក​គ្រូ​បង្វឹក​ណា​ម្នាក់​ដែល​ល្អ​ជាង​ Guardiola ណាស់" ។

Emery មើល​ឃើញ​ថា​មាន​កត្តា​ធំ​២​ដែល​ធ្វើ​ឲ្យ​​អតីត​គ្រូ​បង្វឹក​ជោគជ័យ​បំផុត​ក្នុង​អាជីព​នោះ​គឺ​ទី១ លោក​តែង​ដឹកនាំ​ក្រុម​ដែល​សម្បូរ​ធនធាន និង ទី​២ កំពូល​គ្រូ​បង្វឹក​រូប​នេះ​​មាន​របៀប​លេង​ពិសេស​ដែល​ធ្វើ​ឲ្យ​កីឡាករ​របស់​លោក​​ឈាន​ដល់​កម្រិត​ខ្ពស់​មួយ​ជំហាន​ទៀត​​មិន​ថា​លោក​ទៅ​ដឹកនាំ​នៅ​​ទី​ណា​ក៏​ដោយ។

Tika-Taka របស់ Guardiola នៅ​ Barcelona ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ក្បួន​ដ៏​ពិបាក​បំបែក​បំផុត។ ប៉ុន្តែ​កន្លង​មក វីរបុរស​បាល់ទាត់​ អាហ្សង់ទីន Diego Maradona បាន​បដិសេធ​ថា Tika-Taka មិន​មែន ​ Guardiola ជា​អ្នក​បង្កើត​ទេ។ លោក​ថា ​Guardiola រៀនសូត្រច្រើនពី Johan Cryuff ហើយ​អះអាង​ថា Cryuff ជា​អ្នក​បង្កើត​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់