• 2019-02-02 02:32:53
  • បាល់ទាត់

Sarri ចង់​បង្កើត​​របៀប​លេង​ផ្ទាល់​ខ្លួន​ដូច Barcelona នៅ Chelsea​

  • 2019-02-02 02:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​តោ​ខៀវ ជឿជាក់​ខ្ពស់​ថា​លោក​នឹង​ជោគជ័យ​បើ​លោក​ប្រកាន់​ខ្ជាប់​របៀប​លេង​នៅ​ Stamford Bridge បើ​ទោះជា​លទ្ធផល​មិន​សូវ​ល្អ​នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​នេះ​ក៏​ដោយ​ចុះ។

Maurizio Sarri បាន​និយាយ​ថា​លោក​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​របស់​លោក​នៅ​​ Chelsea ឡើយ​ ហើយ​លោក​គិត​ថា​ ភាព​អត់ធ្មត់ នឹង​អាច​ឲ្យ​លោក​បង្កើត​របៀប​លេង​ផ្ទាល់​ខ្លួន​ដូច Barcelona នៅ Chelsea។

បរាជ័យ ៤-០ របស់​ Chelsea ទៅ​លើ​ក្រុម​ Bournemouth កាល​ពី​យប់​ថ្ងៃ​ពុធ បាន​ធ្វើ​ឲ្យ​ពួកគេ​បាត់​តំណែង​ក្រុម​កំពូល​តារាង​ទាំង​៤។

គ្រូ​បង្វឹក​កំពូលៗ នៃ​ក្របខ័ណ្ឌ Premier League ដែល​​ចូលចិត្ត​ប្រើ​ប្រព័ន្ធ​ប្រយុទ្ធ​នឹង​កម្រ​ជោគជ័យ​ណាស់​នៅ​រដូវ​កាល​ដំបូង​​​របស់​ពួកគេ​នៅ​អង់គ្លេស។

Mauricio Pochettino បាន​លេខ​៥ នៅ​អាណត្តិ​ដំបូង​របស់​លោក​នៅ​ Tottenham ដោយ​ទទួល​បាន​ពិន្ទុ​តិចជាង Andre Villas-Boas និង Tim Sherwood ដែល​ត្រូវ Spurs បណ្ដេញ​ចេញ​ទៅ​ទៀត។ Guardiola បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣។ Liverpool របស់ Jurgen Klopp បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៨។ ប៉ុន្តែ​គ្រូ​បង្វឹក​ទាំង​នោះ​មាន​ពេលវេលា​គ្រប់គ្រាន់​ ហើយ​ឥឡូវ​នេះ​ក្លឹប​របស់​ពួកគេ​កំពុង​ក្លាយ​ជា​ក្លឹប​ដែល​ខ្លាំង​បំផុត​ក្នុង​លោក។

Goal បាន​រាយការណ៍​ថា ក្រោយ​ចប់​ការ​ប្រកួត​​ដែល​ជា​បរាជ័យ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​សម្រាប់​រយៈពេល​២២​ឆ្នាំ​ចុងក្រោយ Sarri ​និង​ក្រុម​​កីឡាករ មាន​កិច្ច​ប្រជុំ​បន្ទាន់​មួយ សូម្បី​តែ​ជំនួយការ​គ្រូ​បង្វឹក Gianfranco Zola ក៏​ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​ហើយ​ទ្វារ​ត្រូវ​បាន​ចាក់​សោ ខណៈ​ដែល កីឡាករ​ទាំង​អស់​ត្រូវ​បាន Sarri សួរ​ចម្លើយ​ថា​ហេតុ​អ្វី​​បាន​ជា​ពួកគេ​លេង​អត់​ស៊ី​សង្វាក់​ក្រោយ Joshua King​ ស៊ុត​ចូល។

គ្រូ​បង្វឹក​វ័យ​៦០​ឆ្នាំ​បាន​និយាយ​ថា លោក​កំពុង​រង​សម្ពាធ ព្រោះ​លោក​កំពុង​ដឹកនាំ​ក្រុម​ដែល​ប្តូរ​អ្នកចាត់ការ​១៥​នាក់​ ក្នុង​រយៈ​ពេល​១៦​ឆ្នាំ ចាប់តាំង​ពី​ពេល​ដែល Roman Abramovich បានក្លាយ​ជា​ម្ចាស់​ក្លឹប​តោ​ខៀវ​ក្នុង​ឆ្នាំ ២០០៣។ ប៉ុន្តែ​លោក​ទទូច​ថា​នឹង​មិន​​ផ្លាស់ប្តូរ​​​ទស្សនវិជ្ជា​បាល់ទាត់​ដើម្បី​លទ្ធផល​ល្អ​មួយ​ពេល​ឡើយ។ លោក​នៅ​តែ​ជឿ​ថា​របៀប​លេង​របស់​លោក​នឹង​ធ្វើ​ឲ្យ​ Chelsea ខ្លាំង​យូរ​អង្វែង។

របៀប​លេង​របស់ Sarri គឺ​ស្រដៀង​នឹង​មិត្តភក្តិ​របស់​លោក​គឺ​ Pep Guardiola នៅ Manchester City ហើយ​អ្នក​ជំនាញ​បាល់ទាត់​ជា​ច្រើន​នាក់​បាន​និយាយ​ថា style លេង​របស់ Sarri គេ​អាច​ទាយ​ទុក​មុន​បាន ខណៈ​ដែល​គ្រូ​បង្វឹក Chelsea បាន​ការពារ​ថា​សូម្បី​តែ​ក្រុម​ល្អ​បំផុត​ដូច​ Barcelona នៅ​តែ​គេ​អាច​ព្យាករណ៍​បាន៕

ប្រភព៖ Goal ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់