• 2019-02-01 09:13:22
  • កីឡា​ផ្សេង​ៗ

ហែម​ គីរី​ គោរព​ទឹក​ចិត្ត​ប្រធាន​សហព័ន្ធ​ ដែល​ខំប្រឹង​អស់​ពី​ចិត្ត​ចង់​លើក​មុខមាត់​កីឡា​ហែល​ទឹក​កម្ពុជា​

  • 2019-02-01 09:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហែម​ គីរី​ ស្ងើច​សរសើរ​ពី​ទឹក​ចិត្ត​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​កម្ពុជា​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ ពិត​ជា​ស្រឡាញ់​ និង​ចង់​លើក​ស្ទូយ​មុខមាត់​វិស័យ​កីឡា​មួយ​នេះ​អស់​ពី​ចិត្ត​តែ​ម្ដង​ ដោយ​មិន​ចង់​បាន​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​អ្វី​ឡើយ។​

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​

អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​លោក​ផ្ទាល់​ រួម​ទាំង​មន្ត្រី​សហព័ន្ធ​ផ្សេងៗ​ទៀត​បាន​ខំប្រឹង​ប្រែង​ជា​ខ្លាំង​ក្នុង​ការ​បណ្ដុះបណ្ដាល​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ ស្វែង​រក​ធនធាន​ថ្មីៗ​ពី​គ្រប់​ទី​កន្លែង​ រៀបចំ​ និង​អនុវត្ត​ផែនការ​សម្រាប់​អភិវឌ្ឍន៍​កីឡា​មួយ​នេះ។​ នេះ​ជា​ការ​រួមចំណែក​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ និង​ជា​តប់ស្នង​ដល់​ទឹកចិត្ត​ដ៏ធំធេង​របស់​ប្រធានសហព័ន្ធ​ផង​ដែរ។​

អតីត​ម្ចាស់​មេដាយ​សំរឹទ្ធ​ School Games​ នៅ​ប្រទេស​ថៃ​កន្លង​ទៅ​នេះ​ មិន​ដឹង​ថា​ត្រូវ​ថ្លែង​អំណរគុណ​យ៉ាង​ម៉េច​ឲ្យ​សម​ទៅ​និង​ទឹកចិត្ត​ស្រឡាញ់​ពិត​ប្រាកដ​ ការ​ឆ្លៀត​ពេល​ពី​ការងារ​រវល់​មក​ជួយ​កីឡា​ហែល​ទឹក​បែប​នេះ​ ការ​ចំណាយ​ទាំង​ថវិកា​ផ្ទាល់​ខ្លួន​ជា​ច្រើន​ ដើម្បី​ជំរុញ​ឲ្យ​មាន​សមត្ថភាព​រីកចម្រើន​ច្បាស់លាស់​ក្នុង​ការ​ដណ្ដើម​មេដាយ​លើ​ឆាក​អន្តរជាតិ។​ ក្ដី​រំពឹង​ធំ​របស់​ប្រធាន​សហព័ន្ធ​ ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ នោះ​គឺ​ចង់ឈ្នះ​មេដាយ​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ដែល​ខ្មែរ​ធ្វើ​ម្ចាស់​ផ្ទះ។​

លោក ហែល គីរី
អាងទឹកកំពុងជួសជុលដែលគ្រោងចំណាយ ២លាន​ដុល្លារ

រំលឹក​ដែរ​ថា​ លោក​ ហែម​ គីរី​ ជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​កម្ពុជា​ និង​ជា​អតីត​កីឡាករ​ឆ្នើម​ដែល​ធ្លាប់​ឈ្នះ​មេដាយ​អន្តរជាតិ​នា​ពេល​កន្លង​ទៅ​នេះ។ ​បច្ចុប្បន្ន​នេះ​ប្រធាន​សហព័ន្ធ​ដឹកនាំ​ដោយ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ ហើយ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៣​អាណត្តិ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់