• 2019-02-01 02:08:58
  • បាល់ទាត់

Real អាច​​នឹង​​ជួប Barca នៅ​ពាន Copa del Rey វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ

  • 2019-02-01 02:08:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid បាន​ឈាន​ចូល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន Copa del Rey ជា​លើក​ដំបូង​ក្នុង​រយៈពេល​៥​រដូវ​កាល​ចុងក្រោយ បន្ទាប់​ពី​យក​ឈ្នះ Girona ៣-១ ក្នុង​ជើង​ទី​២។

កាល​ពី​ជើង​ទី​មួយ​ក្នុង​កីឡដ្ឋាន Santiago Bernabeu ក្លឹប Real Madrid បាន​យក​ឈ្នះ ៤-២ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង​ឈ្នះ​ ៧-៣។ ៣​គ្រាប់​របស់ Madrid យប់​មិញ​ធ្វើ​បាន​ដោយ​កីឡាករ Karim Benzema ២​គ្រាប់​ម្នាក់​ឯង និង​ Marcos Llorente។ ចំណែក​ឯ​កីឡាករ Pedro Porto គឺ​ជា​អ្នក​រក​គ្រាប់​ឲ្យ Girona។

តាម​រយៈ​ជ័យជម្នះ​នេះ Real ជា​ក្រុម​ចុងក្រោយ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន Copa del Rey ជាមួយ​៣​ក្រុម​ទៀត​មាន​ដូច​ជា Valencai, Real Betis និង Barcelona។ ការ​ចាប់​ឆ្នោត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​ក្រុម​ជើង​ខ្លាំង​ទាំង​ពីរ​គឺ Real Madrid អាច​នឹង​ជួប Barcelona៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់