• 2019-02-01 01:25:21
  • ព័ត៌មាន

កីឡាករ​កំពូល​ខ្ចី​ជើង​ Batshuayi ត្រូវ​ Chelsea ឲ្យ​ Crystal ខ្ចី​បន្ត​

  • 2019-02-01 01:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Crystal Palace បាន​ចុះ​ហត្ថលេខា​យក​ខ្សែ​ប្រយុទ្ធ​ Michy Batshuayi ពី​ Chelsea ក្នុង​លក្ខណៈ​ខ្ចី​ជើង​រហូត​ដល់​ចប់​រដូវ​កាល។​

Batshuayi

តារា​ជើង​ស៊ុត​សញ្ជាតិ​បែលហ្សិក​ ទើប​តែ​ផុត​កុងត្រា​ខ្ចី​ជើង​រយៈ​ពេល​វែង​ជាមួយ​ក្លឹប​ Valencia នៃ​ក្របខ័ណ្ឌ​កំពូល​ La Liga ហើយ​ភ្លាម​ៗ​ក៏​មាន​ការ​ចែចូវ​ពី​ Tottenham និង​ Everton ដែរ​ប៉ុន្តែ​ក្រុម​ទាំង​ពីរ​បាន​ប្រជែង​ចាញ់​ Crystal ដើម្បី​យក​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ។​

Chelsea បាន​ទិញ​ Batshuayi តម្លៃ​៣៣,២​លាន​ផោន​ពី​ Marseille ក្នុង​ឆ្នាំ​២០១៦​ ហើយ​រូប​គេ​រក​បាន​៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​តោ​ខៀវ។​ ក្រោយ​ពិបាក​សម្រប​ខ្លួន​ជាមួយ​បាល់​អង់គ្លេស​កីឡាករ​រូប​នេះ​បាន​ទៅ​លេង​ឲ្យ​ Dortmund ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ ដោយ​រក​បាន​៩​គ្រាប់​ រួច​បន្ត​ទៅ​ Valencia រក​បាន​១​គ្រាប់​នៅ La Liga៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់