• 2019-01-31 09:12:43
  • ប្រដាល់

ចាន់​ ប៊ុនហឿន៖​ ខ្ញុំ​ចង់​ទៅ​វ៉ៃ​នៅ​ក្រៅ​​ប្រទេស​ដែរ​ តែ​ធ្វើ​ម៉េច​បើ​គេ​មិន​យក​យើង...​

  • 2019-01-31 09:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ប្រចាំ​ក្លឹប​និរោធន៍​មាន​ជ័យ​ ចាន់​ ប៊ុនហឿន​ ចង់​ណាស់​បាន​ទៅ​វ៉ៃ​នៅ​ក្រៅ​ប្រទេស​ដូច​គេ​ ដូច​ឯង​ដែរ​ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច​ទេ​ បើ​គេ​មិន​យក​ខ្លួន​ទៅ​ប្រកួត​ ហើយ​បើ​បាន​ចេញ​ទៅ​មែន​កម្មវិធី​អ្វី​ក៏​វ៉ៃ​ដែរ។​

ចាន់ ប៊ុនហឿន ឈ្នះសប្ដាហ៍​មុន

ប៊ុនហឿន​ លើក​ឡើង​ថា​ ចង់​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដូច​កីឡាករ​ដទៃ​ដែរ​ ព្រោះ​យល់​ឃើញ​ថា​បើ​បាន​ចេញ​ក្រៅ​មែន​ហើយ​វ៉ៃ​ឈ្នះ​ទៀត​នោះ​ នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជាង​នេះ។​ ក្រៅ​តែ​ពី​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​ហើយ​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ស្ពឺ​ខាង​លើ ​គិត​ថា​ជីវភាព​ក្រុម​គ្រួសារ​នឹង​ប្រសើរ​ជាង​នេះ​ ព្រោះ​អាច​សល់​លុយ​កាក់​ពី​ការ​ឡើង​សង្វៀន​ទាំង​នោះ។​

ជើងឯក​រង​ខ្សែក្រវាត់​ខារាប៉ាវ​ រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​ខាង​អ្នក​រៀបចំ​ ឬ​ផ្គូផ្គង​ណា​ចង់​បាន​ខ្លួន​ទៅ​វ៉ៃ​នៅ​ក្រៅ​ប្រទេស​ អាច​ប្រាប់​ឬ​ទាក់ទង​បាន​ ប៊ុនហឿន​ រីករាយ​ស្វាគមន៍​ជា​និច្ច​ និង​មិន​ប្រកាន់​ថា​សង្វៀន​អ្វី​ នៅ​ប្រទេស​ណា​មួយ​ឡើយ។​

ចាន់ ប៊ុនហឿន ពេលទទួលបានលេខ២

រំលឹក​ដែរ​ កីឡាករ​ ចាន់​ ប៊ុនហឿន​ ជា​ជើង​ខ្លាំង​កំពុង​ឡើង​កូដ​របស់​ក្លឹប​ប្រដាល់​និរោធន៍​មានជ័យ​ បង្ហាត់​ដោយ​លោក​ ឯម​ វុត្ថា​ អ្នក​ប្រដាល់​រូប​នេះ​ទើប​ទទួល​បាន​ពាន​រង្វាន់​លេខ២ ​ខ្សែក្រវាត់​ខារាប៉ាវ​ កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​នៅ​សង្វៀន​បាយ័ន។​ ប្រកួត​ចុង​ក្រោយ​របស់​ ប៊ុហឿន​ ផ្ដួល​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​ សប្ដាហ៍​មុន​នេះ​នៅ​បាយ័ន​ស្ទឺង​មានជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់