• 2019-01-31 01:31:29
  • បាល់ទាត់

Juventus ចាញ់​ ៣-០ ខណៈ​ Chelsea ចាញ់​ ៤-០​ តែ Barca ឈ្នះ ៦-១

  • 2019-01-31 01:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​មាន​ការ​ប្រកួត​គូ​សំខាន់​ៗ​ជា​ច្រើន​នៅ​​អង់គ្លេស​ អេស្ប៉ាញ​ និង​នៅ​អ៊ីតាលី​ ប៉ុន្តែ​ក្រុម​ខ្លាំង​មួយ​ចំនួន​បាន​រង​ការ​ខក​ចិត្ត​តាម​រយៈ​លទ្ធផល​មិន​ល្អ​ប្រសើរ។

Chelsea និង​ Bournemouth (ប្រភព៖ Dailymail)

នៅ​លីគ​កំពូល​អង់គ្លេស​សប្តាហ៍​ទី​​២៤​ ក្រុម​តោ​ខៀវ​​ Chelsea ពិត​ជា​ស្ទើរ​មិន​ស្មាន​ដល់​ដែល​ត្រូវ​បាន​​ក្រុម​ AFC Bournemouth ស៊ុត​បាន​៤​គ្រាប់​ដោយ​មិន​អាច​ត​ដៃ​សូម្បី​មួយ​គ្រាប់​ឡើយ។ ៤​គ្រាប់​របស់​ Bournemouth កើត​ចេញ​ពី​កីឡាករ​៣​នាក់​គឺ​ Joshua King​ រក​បាន​២​គ្រាប់​ កូន​ប្រុស​របស់​ David Bekham គឺ​ David Brooks រក​បាន​១​គ្រាប់​ និង​ Charlie Daniels រក​បាន​១​គ្រាប់។

Barcelona និង​ Sevilla (ប្រភព៖ Dailymail)

នៅ​​ប្រទេស​អេស្ប៉ាញ​ ក្រុម​​អ្នក​មាន​បុណ្យ​ FC Barcelona បំបាក់​ក្រុម​​ Sevilla ដោយ​លទ្ធផល​រហូត​ដល់​​៦​-១​ ក្នុង​ពាន​រង្វាន់​​ Copa del Rey។ ៦​គ្រាប់​របស់​អ្នក​មាន​បុណ្យ​គឺ​ Coutinho រក​បាន​២​គ្រាប់​ និង​​Ivan Rakitic, Sergi Roberto, Luis Suarez, Lionel Missi រក​បាន​១​គ្រាប់​ម្នាក់។

Juventus និង​ Atalanta (ប្រភព៖ Dailymail)

ងាក​ទៅ​ពាន​រង្វាន់​ Coppa Italia ប្រទេស​អ៊ីតាលី​វិញ​ ក្រុម​​សេះ​បង្កង់​ Juventus បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ Atalanta ដោយ​លទ្ធផល​ ៣-០​ បើ​ទោះ​ជា​មាន​វត្តមាន​កីឡាករ​ Ronaldo, Dybala និង​កីឡាករ​សំខាន់​ៗ​ទៀត​ក៏​ដោយ។ Duvan Zapata រក​បាន​២​គ្រាប់​ និង​ Castagne រក​បាន​១​គ្រាប់​ឲ្យ​​ Atalanta ដែល​ទម្លាក់​ក្រុម​ការពារ​តំណែង​ជើង​ឯក​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នេះ។ នៅ​ពាន​រង្វាន់​ជា​មួយ​គ្នា​នេះ​ដែរ​ Fiorentina លត់​ Roma ដោយ​លទ្ធផល​ ៧-១។

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់