• 2019-01-30 04:13:32
  • បាល់ទះ

កប់​ណាស់​​! វិសាខា រើស​បាន​ក្មេង​ម្នាក់​១៣​ឆ្នាំ​កម្ពស់​ជិត១,៨ម៉ែត្រ​ និង​ត្រៀម​មើល​ម្នាក់​ទៀត​

  • 2019-01-30 04:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទះ​វិសាខា​ជ្រើស​រើស​បាន​ក្មេង​ម្នាក់​​ឈ្មោះ កែវ លេង​លី​ហ៊ួ ​មាន​កម្ពស់ ១,៧៨ ម៉ែត្រ​ ហើយ​ទើប​តែ​មាន​អាយុ ១៣ ឆ្នាំ​ប៉ុណ្ណោះ។

កែវ លេង​លីហ៊ួ (ស្ដាំ)

​លោក​សាន សុក្រិត គ្រូ​បង្វឹក​ក្រុម​បាល់ទះ​វិសាខា​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ខាង​លើ​មក​ពី​ខេត្ត​កំពត ទើប​តែ​​ចូល​ហាត់​បាន​ ៣ ថ្ងៃ​ប៉ុណ្ណោះ។ លួហ៊ួ នឹង​​ហាត់​ជា​អ្នក​ប៉ះ​សេ របស់​ក្លឹប​វិសាខា និង​ក៏​ជា​ទំពាំង​ស្នង​ឫស្សី​មួយ​រូប​របស់​កម្ពុជា​ក្នុង​វិស័យ​បាល់ទះ​ផង​ដែរ។

​​​គ្រូ​បង្វឹក​រូប​នេះ​​បន្ថែម​ថា ក្រោយ​ចូល​ឆ្នាំ​ចិន នឹង​មាន​ក្មេង​ម្នាក់​ទៀត​មក​ពី​ល្វាឯម​ខេត្ត​កណ្ដាល​​មក​​ធ្វើតេស្ត​ជា​មួយ​ក្លឹប​វិសាខា។ តាម​ព័ត៌មាន​​​បញ្ជូន​មក​កាន់​ក្លឹប​​ក្មេង​នោះ​​មាន​កម្ពស់​​ប្រហាក់​ប្រហែល​ នឹង កែវ លេង​លីហ៊ួ ដែរ ហើយ​មាន​អាយុ​ប្រហាក់​ប្រហែល​គ្នា​ទៀត​ផង។

​ការ​ជ្រើស​រើស​នេះ​ នឹង​បញ្ចប់​ក្រោយ​ពេល​រើស​បាន ២​រូប ដែល​សម្រាប់​ហ្វឹកហាត់​ជា​អ្នក​​លើក​បាល់​ ( ប៉ះសេ )។ សម្រាប់ កែវ លេង​លីហ៊ួ នឹង​ឈាន​ចូល​វ័យ​១៤​ឆ្នាំ​នា​ខែ​តុលា ឆ្នាំ​២០១៩៕ ​

ក្រុម​វិសាខា​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់