• 2019-01-29 07:35:11
  • ប្រដាល់

សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​របស់ ចិត្រា​និង​ស៊ុបភើឡេក​មាន​ដល់​៣៨០​ដុល្លារ

  • 2019-01-29 07:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំបុត្រ​នៃ​ការ​ប្រកួត ONE: Clash of Legends ដែល​រៀបចំ​នៅ​ឯ​ប្រទេស​ថៃ​បាន​ដាក់​លក់​សំបុត្រ​តាម​អនឡាញ​ហើយ ក្នុង​​នោះ​​សំបុត្រ​ដែល​ថ្លៃ​ជាង​គេ​មាន​ដល់​១ ២០០០​បាត ស្មើ​នឹង​៣៨០​ដុល្លារ។

ក្នុង​កម្មវិធី​នេះ​​ក៏​មាន​កីឡាករ​ កីឡា​ការិនី​កម្ពុជា​២​រូប​ទៅ​ចូលរួម​ប្រកួត​ដែរ​ក្នុង​នោះ នៅ ស្រីពៅ​ជួប​ជាមួយ​ រីកា​​ប្រកួត​វិញ្ញាសា MMA​ និង​ឡៅ ចត្រា​ប៉ះ​ជើង​ខ្លាំង​ស៊ុបភើឡេក​ប្រកួត​វិញ្ញាសា​វាយ​សេរី។ ONE: Clash of Legends នឹង​រៀបចំ​ប្រកួត​នៅ​ថ្ងៃ​ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩។

សម្រាប់​​សំបុត្រ​ក៏​បាន​ដាក់​លក់​តាំង​ពី​ចុងខែ​ធ្នូ ឆ្នាំ​មុន ដោយ​មាន​៥​ប្រភេទ ដូច​ជា៖

  • ប្រភេទ​ទី​១​តម្លៃ​៥ ០០០​បាត(១៥៨​ដុល្លារ)
  • ប្រភេទ​ទី២​​​តម្លៃ២ ០០០​បាត(៦៣​ដុល្លារ)
  • ប្រភេទ​ទី៣​តម្លៃ​៨០០​បាត (២៥​ដុល្លារ)
  • ប្រភេទ​ទី​៤​តម្លៃ​៣០០​បាត (១០​ដុល្លារ)
  • ប្រភេទ VIP តម្លៃ​១២ ០០០​បាត (៣៨០​ដុល្លារ)៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់